សាហាវ! BLACKPINK រកបានជាង ៣លានដុល្លារ ក្នុងការប្រគុំតន្រ្តីមួយម្តង លើទឹកដីអាមេរិក - TrueID

សាហាវ! BLACKPINK រកបានជាង ៣លានដុល្លារ ក្នុងការប្រគុំតន្រ្តីមួយម្តង លើទឹកដីអាមេរិក

November 19, 2022

បរទេស៖ ក្រោយពី ក្រុមចម្រៀងនារី BLACKPINK បានចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោករបស់ពួកគេបន្ទាប់ពីបានចេញអាល់ប៊ុមស្ទូឌីយ៉ូទីពីរ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយ «BORN PINK» ដោយការប្រគុំតន្រ្តីនេះត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែតុលា ហើយនឹងបន្តរហូតដល់ឆ្នាំក្រោយ។

ជាក់ស្តែងនេះគឺជាដំណើរទេសចរណ៍ការប្រគុំតន្រ្តី ដែលទន្ទឹងរង់ចាំបំផុតមួយ ចាប់តាំងពីអ្នកគាំទ្រជាច្រើនបានរង់ចាំជាយូរមកហើយ។

ថ្មីៗនេះ BLACKPINK បានបំបែកឯតទគ្គកម្មថ្មី បន្ទាប់ពីការសម្តែងចុងក្រោយរបស់ពួកគេនៅ Newark ហើយឥឡូវនេះទទួលបានកំណត់ត្រាសម្រាប់ការប្រគុំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតនៅសហរដ្ឋអាមេរិកដោយក្រុមចម្រៀងនារីទៀតផង។

មែនទែនទៅកំណត់ត្រានេះត្រូវបានបំបែកជាមួយនឹងការសម្តែងរបស់ពួកគេនៅឯមជ្ឈមណ្ឌលព្រូដិនសលក្នុងទីក្រុង Newark កាលពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ដោយរកបាន 3.298 លានដុល្លារក្នុងមួយការសម្តែងមួយថ្ងៃរបស់ពួកគេ។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលក្រុមចម្រៀងនារីរកចំណូលបានជាង ៣ លានដុល្លារអាមេរិកក្នុងកម្មវិធីប្រគុំតន្ត្រីតែមួយនៅសហរដ្ឋអាមេរិក ហើយពួកគេមិនត្រឹមតែមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានធ្វើទៅដល់ ពីថ្ងៃទៀតផង។

ជាមួយនឹងការបន្តប្រជាប្រិយភាពរបស់ពួកគេ BLACKPINK ត្រូវបានគេរំពឹងថានឹងបំបែកកំណត់ត្រាបន្ថែមទៀតនៅពេលដែលពួកគេធ្វើដំណើរជុំវិញពិភពលោកនៅក្នុងការប្រគុំតន្រ្តីរបស់ក្រុមចម្រៀងនេះ នៅឆ្នាំនេះ​ ដល់ឆ្នាំក្រោយ៕

ប្រភព៖ Allkpop

សូមទស្សានារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...