ភ្នំពេញ៖ ជាការពិតណាស់ បើនិយាយដល់ជីវិតគ្រួសាររបស់ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ ក្រោយរៀបការមានគ្រួសារជាង១០ឆ្នាំ និងមានកូនប្រុសពីរនាក់រួចមកនេះ ជារឿយៗ យើងក៏តែងតែឃើញលោកបង្ហាញភាពកក់ក្ដៅឲ្យប្រពន្ធកូនពោរពេញទៅដោយសុភមង្គល នរណាៗឃើញហើយក៏សរសើរសឹងគ្រប់គ្នា។
ជាក់ស្ដែង ថ្មីៗនេះ នៅក្នុងឪកាសថ្ងៃខួបកំណើតរបស់ ជា ណ្ណារិទ្ធ ផ្ទាល់តែម្ដង ទោះបីជាគ្មានពិធីជប់លៀងជួបជុំគ្នាលក្ខណៈគ្រួសារឲ្យមើលទៅរ៉ូមែនទិកពិតមែន ប៉ុន្តែភរិយារបស់លោក ក៏មិនភ្លេចបង្ហោះពាក្យពេចន៍ជូនពរយ៉ាងផ្អែមល្ហែម ឲ្យហ្វេនៗលួចច្រណែនមិនចេះតិចនោះដែរ។ ដោយក្នុងនោះភរិយារបស់តារាប្រុសរូបនេះ បានរៀបរាប់អារម្មណ៍ពិត ព្រមនឹងពាក្យជូនពរថា៖
យ៉ាងណាមិញ ហ្វេនៗនៅលើបណ្ដាញសង្គមជាច្រើន ក្រោយពេលបានឃើញពាក្យពេចន៍ជូនពរបែបនេះហើយ គ្រប់គ្នាក៏សឹងតែរំភើបជំនួសផងដែរ និងបានផ្ញើពាក្យជូនពរទៅកាន់តារាប្រុសរូបនេះជាហូរហែ៕
ទស្សនារូបភាពខាងក្រោម៖