ចិន៖ កាលពីថ្ងៃទី ៩ ខែតុលាកន្លងទៅនេះ យោងតាម ទំព័រ 163 បានរាយការណ៍ថា តារាសម្ដែងស្រីល្បីឈ្មោះ Tiffany Tang បានបង្ហាញខ្លួន នៅមុខគម្របទស្សនាវដ្តីមួយប្រចាំខែតុលា រួមជាមួយនឹងការផ្ដល់បទសម្ភាសន៍ ដែលបានចែករំលែក អំពីគំនិតចម្រូងចម្រាស នៅពេលដែលមានការលើកឡើងពីភាពខ្ជិល.ក្នុងការងាររបស់នាង ពេលថ្មីៗនេះ។
ក្នុងនោះដែរ តារាស្រីរូបនេះ បានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ ជាមួយនឹងការពន្យល់ពីមូលហេតុដែលធ្វើឲ្យនាង មានការងារតិចតួច បន្ទាប់ពីរៀបការ ដោយបាននិយាយថា៖
យោងតាមប្រភពដដែលនេះ ក៏បានបង្ហាញទៀតថា អ្នកគាំទ្ររបស់ Tiffany Tang មានការព្រួយបារម្ភ ព្រោះ បន្ទាប់ពីរៀបការកាលពីឆ្នាំ ២០១៨ រួចមក តារាស្រីរូបនេះ បានកំណត់ការងារសម្ដែងរបស់ខ្លួន ខណៈនៅឆ្នាំបន្ទាប់ នាងមិនមានការងារថ្មីនោះទេ។ ហើយដោយសារតែ មិនមានសកម្មភាពច្រើនបែបនេះ អាចធ្វើឲ្យ ស្ថានភាពរបស់តារាស្រីរូបនេះ ធ្លា.ក់.ចុះបើធៀបនឹងតារាស្រីល្បីៗផ្សេងៗទៀត៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖