កប់ណាស់ Baifern បើកបង្ហាញផ្ទះ តម្លៃខ្ទង់លានដុល្លារ - TrueID

កប់ណាស់ Baifern បើកបង្ហាញផ្ទះ តម្លៃខ្ទង់លានដុល្លារ

July 7, 2021

ថៃ៖ ក្រៅពីការងារសិល្បៈហើយ តារាស្រី Baifern Pimchanok ក៏ត្រូវបានហ្វេនៗជាច្រើនធ្វើការតាមដានពីសកម្មភាពប្រចាំថ្ងៃ ជាពិសេស រូបនាងកំពុងតែធ្វើឲ្យពួកគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានបើកបង្ហាញពីផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួន។  

នៅក្នុងនោះដែរ Baifern បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពីផ្ទះថ្មីដ៏ស្កឹមស្កៃ ដែលកំពុងតែសាងសង់បានជាងពាក់កណ្តាលទៅហើយ ព្រមទាំងបង្ហើបថា ផ្ទះមួយនេះមានតម្លៃប្រហែលជា ជាង ៨០ លាន (ប្រមាណ ២,៤ លានដុល្លា) ។ 

ជាពិសេស បើទោះបីជា ផ្ទះមួយនេះ មិនទាន់សាងសង់រួចរាល់ជាស្ថាបពរក៏ដោយ តែនាងបានបង្ហាញពីអារម្មណ៍ ទៅលើផ្ទះមួយនេះ ដែលមានភាពស្រស់ស្អាត ឆើតឆាយ ព្រោះរូបនាងផ្ទាល់គឺជាមនុស្សដែលចូលចិត្តរស់នៅជាមួយធម្មជាតិ និងបានធ្វើការស្វែងរកទីតាំងមួយដ៏សាកសម ផងដែរ។ 

យ៉ាងណាមិញ ហ្វេនៗជាច្រើនក៏កំពុងតែរង់ចាំមើលពីភាពស្រស់ស្អាតផ្ទះក្នុងសុបិន្តរបស់នាងមួយនេះ ក្រោយពីសាងសង់រួច ក៏ដូចជាចូលរួមអបអរសាទរភាពជោគជ័យ ដែលនឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Baifern
 Baifern
 Baifern
 Baifern
 Baifern
 Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ផ្ទះថ្មីដែលកំពុងសាងសង់ របស់ Baifern
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...