វីដេអូរបស់ Song Ji A បង្ហាញ​មុខហ្ស៊ីន ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី (មានវីដេអូ) - TrueID

វីដេអូរបស់ Song Ji A បង្ហាញ​មុខហ្ស៊ីន ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី (មានវីដេអូ)

January 29, 2022

កម្សាន្ត៖ ពិតណាស់ភាពចម្រូងចម្រាសថ្មីៗ របស់តារាម៉ូដែល និងជា Youtuber SongJi A អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ រឿងរបស់នាងនៅតែមិនទាន់ចប់ និងនៅតែមានការចុះផ្សាយជាបន្តបន្ទាប់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនានាព្រមទាំងក្លាយជាប្រធានបទក្តៅគកុក នៅក្នុងសហគមន៍អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

Song Ji A
Song Ji A

ជាលទ្ធផល ពេលនេះមានអ្នកនិយមលេងអ៊ីនធើណែតកាន់តែច្រើនឡើងមានចិត្តចង់ស្គាល់ Song Ji A កាន់តែច្រើនដែលពួកគេបានស្វែងរកឯកសារ និងវីដេអូចាស់ៗរបស់នាងកាលពីមុន ហើយខ្លឹមសារដ៏ពេញនិយមមួយ របស់Song Ji A គឺនាងបានលុបការ Make up អស់និងបង្ហាញមុខទទេរបស់នាង ដោយមិនខ្លាចនឹងបង្ហាញសម្រស់ធម្មជាតិរបស់ខ្លួន។

Song Ji A
Song Ji A

នោះគឺជាវីដេអូពី«Follow Me» របស់ FashionN ​ជា​កម្មវិធី​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ស្គាល់​សិល្បករ ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ដោយ​ការ តាមដានសកម្មភាពរបស់ពួកគេ​ពេញ​មួយថ្ងៃហើយខណៈដែល Song Jia មានប្រជាប្រិយភាពចំពោះស្ទីលតុបតែងខ្លួនដ៏ទាក់ទាញរបស់នាង ដោយ​មិន​នឹក​ស្មាន​ដល់ នាងក៏បាន​បង្ហាញ​ភាព​ទាក់​ទាញ​ខុស​គ្នា១៨០ ដឺក្រេ ពេល​នាង​លុបការ​តុបតែង​មុខអស់៕

Song Ji A
Song Ji A

ការលុបការតុបតែងមុខទាំងនោះ ធ្វើឲ្យមនុស្សជាច្រើន បានសរសើរ Song Ji A ថានាងមើលទៅស្អាតជាងមុន ដោយគ្មានការតុបតែងខ្លួន យ៉ាងណាជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Song Ji A

ប្រភព : GStarLive

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...