ថៃ៖ បើទោះបីជា ការរៀបចំពិធីរៀបការបានបញ្ចប់ទៅហើយក្ដី ប៉ុន្តែរឿងរ៉ាវស្វីតៗមួយចំនួនទៀត នៅមិនទាន់បានបើកបង្ហាញនៅឡើយទេ ជាពិសេស ទិដ្ឋភាពដ៏រ៉ូមែនទិក សម្រាប់ គូស្វាមីភរិយាថ្មីថ្មោង របស់ តារាប្រុស Weir Sukolwat និង Vicki ដែលបានសម្រេចរៀបការ កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ។
យ៉ាងណាមិញ ថ្មីៗនេះ តារាប្រុស Weir ស្រាប់តែបានចេញមកបង្ហោះសារដ៏រំជើ.បរំជួ.លមួយ ពីពិធីមង្គលការដោយនៅក្នុងនោះ រូបលោកបានរៀបរាប់ប្រាប់ពីរឿងស្នេហារបស់ខ្លួន និងភរិយា ទៀតផង។
តាមរយៈនោះ តារាប្រុស Weir បានលើកឡើងថា៖
អាចនិយាយបានថា នេះគឺជាការបង្ហាញពីពេលវេលាដ៏រ៉ូមែនទិកមួយ របស់ តារាប្រុសរូបនេះ ជាមួយនឹង ភរិយាបណ្ដូលចិត្តរបស់ខ្លួន ដែលពួកគេធ្លាប់បានសាងក្ដីសុខជាមួយគ្នាកាលពីមុនមក ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖