កូរ៉េខាងជើង៖ YoonA ដែលជាសមាជិករបស់ក្រុមនារី Girls' Generation ក៏ដូចជាតារាសម្តែងដ៏ឆ្នើមម្នាក់តាំងពីវ័យកុមារមក ពេលនេះនាងនឹងចូលរួមសម្តែងនៅក្នុងរឿងភាគថ្មីជាមួយលោក Lee Jong Suk។
យោងតាមរបាយការណ៍មួយបានឱ្យដឹងផងដែរថា YoonA នឹងសម្តែងជាតួស្រីរង ដែលមានឈ្មោះថា Go Mi Ho រីឯលោក Lee Jong Suk មានឈ្មោះក្នុងរឿងភាគនោះថា Park Chang Ho ដែលរឿងភាគថ្មីនោះគឺមានចំណងជើងថា "Big Mouth"។ គួរបញ្ជាក់ផងដែរថាសម្រាប់រឿងភាគដែលមានចំណងជើងថា "Big Mouth" នេះនឹងត្រូវខាងផលិតករចាប់ផ្តើមការថតនៅពាក់កណ្ដាលឆ្នាំំំំ២០២១ នេះហើយ។
នេះគឺពិតជាដំណឹងដ៏ល្អខ្លាំងណាស់ សម្រាប់អ្នកចង់ឲ្យ YoonA នឹង Lee Jong Suk ចាប់ដៃគ្នាក្នុងការសម្តែងរឿងភាគ ដូច្នេះសូមប្រិយមិត្តកុំភ្លេចតាមដានទាំងអស់គ្នាណា៕