កម្សាន្ត៖ ជាការពិតណាស់ ការប្រលងប្រជែងសម្ថភាពសម្រស់ក្នុងកម្មវិធី Miss Grand Cambodia បានបញ្ចប់ដោយរលូនកាលពីយប់ម្សិលមិញនេះ ហើយទទួលការចាប់អារម្មណ៍ជាខ្លាំងពីបងប្អូនមហាជន ដោយសារ តែបេក្ខភាពម្នាក់ៗក្នុងឆ្នាំនេះសុទ្ធតែស្រស់ស្អាតនិងមានសម្ថភាព គ្រប់ៗគ្នា ។
ជាមួយគ្នានេះ ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត កាលពីយប់មិញនេះ ហើយក៏បានរកឃើញហើយ ម្ចាស់ជ័យលាភីទាំង៥រូប រីឯ ម្ចាស់មកុដ Miss Grand វិញ ក៏ត្រូវបងប្អូនខ្មែរជាច្រើន ផ្ទុះការកោតសរសើរ សម្រស់សាកសមទទួលពានមែន ដែលជ័យលាភីបានទៅលើ កញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាបេក្ខភាពតំណាងមកខេត្តបាត់ដំបង។
យ៉ាងណាមិញ បវរកញ្ញាជ័យលាភីឆ្នាំនេះមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រុកនោះទេ ថែមទាំងល្បីឈ្មោះដល់ប្រទេសជិតខាងថែមទៀតផង។ ក្នុងនោះដោយសារពត៌មានវៀតណាមបានចុះផ្សាយសរសើរពីសម្រស់ក៏ដូចជាសម្ថភាពរបស់ ប៉ូគឹមថេង សុតធីតា ដែលមានអាយុ ២៣ឆ្នាំ កម្ពស់ ១,៧៥ ម៉ែត្រ តែនាងមានការតស៊ូមោះមុតខ្លាំងថែមទាំងមានបទពិសោធជាច្រើនក្នុងវិស័យបវរកញ្ញានេះ ដោយនាងធ្លាប់បានចូលរួមប្រកួត Miss ផ្សេងៗកន្លងមក ផងដែរ។
បន្ថែមពីនេះ យោងតាម Missosology ជាមួយនឹងជ័យជម្នះនេះ ប៉ូគឹមថេង សុតធីតា នឹងធ្វើជាតំណាងប្រទេសកម្ពុជានៅក្នុងការប្រកួតបវរកញ្ញា Miss Grand International ដែលបានប្រារព្ធឡើងនៅខែធ្នូនៅទីក្រុងបាងកកប្រទេសថៃ ដូច្នេះនាងមានពេលតែ ២ ខែប៉ុណ្ណោះដើម្បីត្រៀមខ្លួនឡើងឆាកអន្តរជាតិ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖