រាជធានីភ្នំពេញ ៖ ញាក់សាច់ បទថ្មី ហាក់ដូចប្រកាសបើកមុខ ការប្រកួត ខណៈរំលងបានតែ ៧ថ្ងៃសោះ បទថ្មី របស់ G-Devith ចេញថ្មីមួយបទទៀត ធ្វើឲ្យអ្នកគាំទ្រខ្លួន កាន់តែញញឹម បិទមាត់លែងចេញ ពេលឃើញយ៉ាងដូច្នេះ។
ពិតណាស់ បទដំបូង "Sorry Fan" ចេញច្រៀងតែម្នាក់ឯង តែសម្រាប់បទក្រោយនេះ " Wasting time" ប្តូរវិធីសាស្ត្រមកផ្លាស់ ចាប់គូច្រៀងរួម ជាមួយនឹង តារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលត្រូវ G-Devith ហៅ ប្រពន្ធៗពេញមាត់ រូបនេះ កាន់តែធ្វើឲ្យ បទចម្រៀងថ្មីនេះ ហាក់រស់រវើក។
លើសពីនេះទៅទៀត អ្វីដែលពិសេសនោះ គឺចំនួនអ្នកស្តាប់ដល់ទៅ ៧២០០០ ខណៈបទនេះ ទើបនឹងចេញ នៅម៉ោង ៦ល្ងាចយប់មិញនេះសោះ ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង ព្រោះបើទោះបីជា ឃ្លាតឆ្ងាយពីវិស័យរ៉េបនេះ ក្នុងរយៈពេលយូរហើយក៏ដោយ តែអ្នកគាំទ្រ តារាចម្រៀងវ័យក្មេងរូបនេះ នៅតែរក្សាការគាំទ្រខ្លួនចំពោះនិមិត្តរូបខ្លួន ដូចដើម៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖