គ្រងមកុដ៣៤ឆ្នាំហើយ ប៉ុន្តែសម្រស់ Miss Universe ១៩៨៨ នៅតែក្មេងស្រស់ស្អាត - TrueID

គ្រងមកុដ៣៤ឆ្នាំហើយ ប៉ុន្តែសម្រស់ Miss Universe ១៩៨៨ នៅតែក្មេងស្រស់ស្អាត

August 3, 2022

ថៃ៖ បើនិយាយដល់កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក Miss Universe បានបង្កើតឡើងរាប់សិបឆ្នាំមកហើយ។ ដោយប្រទេសកម្ពុជាក៏ធ្លាប់បានបញ្ជូនស្ត្រីខ្មែរទៅប្រកួតលើឆាកមួយនេះ៥ឆ្នាំរួចផងដែរ។ ពិតណាស់ កម្មវិធីប្រកួតបវរកញ្ញចក្រវាឡមួយនេះ ពិតជាទទួលបានប្រជាប្រិយភាព និងមានអ្នកតាមដានច្រើនកុះករតែម្ដង។ 

ជាមួយគ្នានេះដែរ បើនិយាយដល់បវរកញ្ញាចក្រវាឡឆ្នាំ១៩៨៨ គឺម្ចាស់មកុដបានទៅលើប្រទេសថៃ ដែលនាងមានឈ្មោះ Porntip Nakhirunkanok ឬ Bui Simon។ ក្នុងនោះដែរ គេដឹងថាបវរកញ្ញារូបនេះគឺជាកូនកាត់ថៃ-អាមេរិក ហើយបច្ចុប្បន្ននាងឈានចូលវ័យ៥៤ឆ្នាំផងដែរ។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះ ពិតជាទទួលបានប្រជាប្រិយភាព និងទទួលបានការគោរពស្រលាញ់ពីមហាជនច្រើនទៀតផង។ 

តួយ៉ាង បើក្រឡេកទៅមើលសម្រស់ Bui Simon នៅអាយុ៥៤ឆ្នាំ គេឃើញថាសម្រស់នាងហាក់មិនប្រែប្រួលសោះឡើយ ដោយស្បែកមុខនៅតែតឹងតែន មិនសូវមានស្នាមជ្រីវជ្រួញឡើយ។ មិនតែប៉ុណ្ណោះ នាងនៅតែក្មេងខ្ចី ស្រស់ស្អាតផូរផង់មិនចាញ់កាលពេលគ្រងមកុដ Miss Universe នោះទេ។ ម្យ៉ាងរូបភាពថ្មីនាងពេលតុបតែខ្លួន ពិតជាបានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនឹងសម្រស់ដ៏វ័យក្មេងរបស់នាងគ្រប់ៗគ្នាតែម្ដង៕

ប្រភពរូប៖ Nongchat 

សូមទស្សនារូបភាពខាងក្រោម៖ 

Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
Bui Simon
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...