ថៃ៖ ជឿជាក់ថា ហ្វេនៗជាច្រើនប្រាកដជាធ្លាប់បានឃើញ ពីផ្ទះថ្មីដែលទើបនឹងសាងសង់រួចរាល់ របស់ គូស្វាមីភរិយា លោក Push និង Jooy យ៉ាងប្រណីត និងមានភាពស្រស់ស្អាតខ្លាំង ជាមួយនឹងការរចនាម៉ូតដ៏ទាក់ទាញថែមទៀត។
ដោយឡែក ថ្មីៗនេះ តារាស្រី Jooy ស្រាប់តែបានចេញមកបង្ហាញរូបភាពផ្ទះមួយនេះ សាជាថ្មីម្ដងទៀត ដើម្បីឲ្យអ្នកគាំទ្រ ជាច្រើនបានឃើញ យ៉ាងលម្អិតគ្រប់ជ្រុងជ្រោយ មិនថានៅខាងក្រៅផ្ទះទេ ឬផ្នែកខាងក្នុង ដែលត្រូវបានតុបតែងយ៉ាងឆើតឆាយ ជាពិសេស តារាស្រីរូបនេះ ក៏បានបង្ហើបពីអារម្មណ៍ផ្ទាល់ឲ្យដឹងថា ផ្ទះមួយនេះ កើតចេញពីការព្យាយាមរកប្រាក់ទាំងពីរនាក់ប្ដីប្រពន្ធដើម្បីសាងសង់ឡើង រហូតដល់បានបញ្ចប់ជាស្ថាបពរ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីឈានដល់ការទទួលបានភាពជោគជ័យមួយនេះ អ្នកទាំងពីរ បានចំណាយពេលរហូតដល់ទៅ ៣ ឆ្នាំ ក្នុងការតុបតែងផ្ទះឲ្យបានស្អាត និងបានលះបង់គ្រប់យ៉ាង ទាំងលុយកាក់ កម្លាំងចិត្ត ដែលមើលទៅពិតជា សមនឹងតម្លៃ នៃសមិទ្ធផលយ៉ាងល្អក្នុងការទទួលបានត្រឡប់មកវិញ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖