សម្រស់ប្រហែល Rosé ហើយ នៅតែមានអ្នករិះគន់ ពាក់រ៉ូបនេះមិនសម - TrueID

សម្រស់ប្រហែល Rosé ហើយ នៅតែមានអ្នករិះគន់ ពាក់រ៉ូបនេះមិនសម

June 11, 2022

កម្សាន្ត ÷ ដោយបានបង្ហាញខ្លួន ជាសមាជិកក្រុមចម្រៀងនារី Kpop BLACKPINK ក្នុងឆ្នាំ ២០១៦ ឥឡូវនេះ Rosé ក៏ត្រូវបានគេមើលឃើញ ពីភាពល្បីល្បាញនៅក្នុងពិភពម៉ូដផងដែរ ដែលនៅខែមិថុនា ឆ្នាំ ២០២០ នេះនាងត្រូវបានគេប្រកាសថាជាឯកអគ្គរដ្ឋទូតសកល សម្រាប់ម៉ាកប្រណីត Saint Lauren YSL ហើយបានចាប់ផ្តើមចូលរួមក្នុងព្រឹត្តិការណ៍ម៉ូដផ្សេងៗ។ 

Rosé 
Rosé 

ក្នុងនោះ រាល់របស់របរដែលតុបតែងដោយ Rosé តាំងពីគ្រឿងអលង្ការ សំលៀកបំពាក់ ស្បែកជើង បានក្លាយជាប្រធានបទក្តៅគគុក នៅលើវេទិកាអនឡាញយ៉ាងឆាប់រហ័ស ដែលបង្ហាញពីឥទ្ធិពលដ៏ធំសម្បើមរបស់តារាស្រីរូបនេះនៅក្នុងពិភពម៉ូដ យ៉ាងណានៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ សមាជិកក្រុម BLACKPINK រូបនេះបានបង្ហាញខ្លួននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីចូលរួមការតាំងពិព័រណ៍ Vision & Virtuosity របស់ Tiffany & Co. ជាកន្លែងដែលនាងបានបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ស វែង ស៊ិចស៊ី យ៉ាងស្រស់ស្អាត។

Rosé 
Rosé 

ទោះបីជាយ៉ាងណាក៏ដោយ ចំពេលមានការសរសើរពីអ្នកគាំទ្រ ជម្រើសនៃរ៉ូបរបស់ Rosé បានប្រឈមមុខនឹងមតិចម្រូងចម្រាស ពីអ្នកនិយមលេងអ៊ីនធើណែតជាច្រើនដែរ យោងទៅតាមពួកគេ រ៉ូបដែលមានកន្ទុយវែងបានធ្វើឱ្យខ្នងរបស់ Rosé មើលទៅវែងជាងមុន ខណៈដែលរូបរាងរបស់នាងមើលទៅមិនធម្មតា និងឆ្គង មិនសមនឹងរាងរបស់នាង៕

Rosé 
Rosé 
Rosé
Rosé

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...