ភ្នំពេញ៖ អាចនិយាយបានថា កាលពីម្សិលមិញត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២ ជាថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបទី១២សម្រាប់ទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ហើយសម្រាប់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២២នេះ ប្រកាសលទ្ធផលអ្នកជាប់តាមបណ្ដាខេត្តនានា។
យ៉ាងណាមិញ គេដឹងថាតារាចម្រៀងម្ចាស់ពាន X Factor Cambodia ចាន់ សុបញ្ញា ក៏បានប្រឡងទុតិយភូមិនាឆ្នាំនេះផងដែរ។ដោយតារារូបនេះ ប្រលងនៅវិទ្យាល័យហ៊ុនសែនស្គន់ នៅក្នុងខេត្តកំពង់ចាម។ ហើយលទ្ធផល ដែលតារារូបនេះទទួលបានពីការខិតខំរៀន គឺនិទ្ទេសC។
ជាក់ស្ដែង អំឡុងពេលឃើញលទ្ធផលខ្លួនឯងប្រឡងជាប់ ចាន់ សុបញ្ញា បង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង។ ក្នុងនោះដែរ ក៏មានមហាជន និងអ្នកគាំទ្រ បានចូលទៅខមមិនអបអរសាទរគ្រប់ៗគ្នា ខណៈដែលរវល់នឹងការងារសិល្បៈ ឆ្លៀតរៀន ហើយបានលទ្ធផលខ្ពស់ដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖