ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានស្គាល់មកហើយថា តារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា ជាតារាចម្រៀងមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ និងកំពុងតែទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រមិនថាតែយុវវ័យ ចាស់ ក្មេង សុទ្ធតែទទួលស្គាល់នូវសមត្ថភាព រូបរាងស្រស់ស្អាតគួរឲ្យស្រលាញ់ និងទឹកដមសំនៀងរបស់កញ្ញាដ៏ពីរោះ ។
ទទឹមនឹងការជោគជ័យ និងមានភាពល្បីល្បាញក្នុងវិស័យសិល្បៈក៏ពិតមែន តែតារាចម្រៀងដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺរូបនេះ នៅតែបង្ហាញពីជីវិតរស់នៅបែបសាមញ្ញៗតែថ្លៃថ្នូរនៅឯស្រុកកំណើត ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីឡើយ។
យ៉ាងណាមិញ នេះបើតាមរូបថតមួយចំនួនដែលបានបង្ហោះ នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ គឺកញ្ញា និងប្អូនស្រីច្រើនតែតែងខ្លួនសាមញ្ញៗសុភាព តែបែបថ្លៃថ្នូរ មិនឆើតឆាយខ្លាំងពេក ប៉ុន្តែមើលទៅពិតជាស្រស់ស្អាតទាក់ទាញម្យ៉ាង។ ជាក់ស្ដែង ដូចរូបភាពដែលនាង ទើបតែបានបង្ហោះជាមួយប្អូនស្រី ក្នុងឈុតពណ៌ឈាមជ្រូក នេះមើលទៅសឹងតែច្រលំស្មានតែបងបង្អូនភ្លោះទៅហើយ គឺស្រស់ស្អាតសាមញ្ញខ្លាំងមែនទែន ៕
សូមទស្សនារូបភាពខាងក្រោម៖