កម្សាន្ត៖ កាលពីម្សិលមិញថ្ងៃទី១៩ ខែកន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងស្រី សុខ ពិសី ដែលឈានដល់អាយុ ៣១ឆ្នាំ។ ចំណែកឯ សម្រស់ និង រូបរាងវិញ ហាក់មិនសមនឹងអាយុទាល់តែសោះ ខណៈនាងនៅតែក្មេងខ្ចីមិនខុសអីពីក្មេងវ័យ២០ឡើយ។
ជាមួយគ្នានេះដែរ តារាថៃ Bella Ranee ដែលកើតថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ១៩៨៩ ក៏មានវ័យប្រហែលគ្នាជាមួយ តារាចម្រៀងខ្មែរសម្លេងស្រទន់ របស់យើងដែរ។ ទន្ទឹមនឹងនោះ សម្រស់របស់ អ្នកទាំងពីរ ស្រស់ស្អាត មុខមាត់ក្មេង រាងស្រឡូន មិនចាញ់គ្នាប៉ុន្មាននោះទេ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សុខ ពិសី និង Bella Ranee មានកម្ពស់ ១ម៉ែត្រ៦៦សង់ទីម៉ែត្រ ដូចគ្នាតែម្ដង ដែលធ្វើឲ្យអ្នកទាំងពីរមានសម្រស់ប្រហាក់ប្រហែលគ្នា បើនិយាយពីប្រជាប្រិយភាពវិញ តារាខ្មែរយើងក៏មានការស្រលាញ់គាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរច្រើនផងដែរ៕