Anne និង Diana មានភាពស្និទ្ធស្នាលគ្នាខ្លាំង តាមពិតពួកគេរាប់អានគ្នាប្រៀបដូច…. - TrueID

Anne និង Diana មានភាពស្និទ្ធស្នាលគ្នាខ្លាំង តាមពិតពួកគេរាប់អានគ្នាប្រៀបដូច….

June 7, 2021

ថៃ៖ សម្រាប់ប្រិយមិត្តដែលចូលចិត្ត និងគាំទ្រតារាថៃប្រាកដជាឧស្សាហ៍ឃើញតារាសម្តែងស្រី Diana Flipoបានបង្ហោះរូបនៅក្នុងបណ្តាញសង្គម Instagram ជាមួយតារាស្រីជើងចាស់និងជាផលិតករមួយរូបដ៏ល្បីល្បាញគឺអ្នកនាង Anne Thongprasom ជារឿយៗ។ហើយរាល់ពេលដែល Diana បង្ហោះរូបជាមួយ Anne ម្តងៗគឺនាងតែងតែលើកសរសើរតារាស្រីជើងចាស់រូបនេះមិនដាច់ពីមាត់តែម្តង។

ជាក់ស្តែង មូលហេតុដែលធ្វើឲ្យ DianaFlipo បានស្គាល់ Anne Thongprasom គឺដោយសារកាលពីដំបូងឡើយDiana Flipo បានចូលរួមសម្តែងនៅក្នុងរឿង «Samee TeeTra» ដែលជារឿងដំបូងរបស់នាងផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះហេតុផលដែលជម្រុញចិត្តនាងឲ្យសម្តែងរឿងនេះគឺព្រោះតែនាងចង់ជួបអាយដលរបស់ខ្លួនគឺអ្នកនាងAnne ដែលពេលនោះ Anne គឺជាផលិតករក្នុងភាគយន្តភាគនេះផ្ទាល់តែម្តង។

ដូចគ្នានេះដែរ បន្ទាប់ពី DianaFlipo សម្តែងរឿងភាគនេះចប់ ក៏ធ្វើឲ្យតារាស្រីទាំងពីររូបនេះកាន់តែមានទំនាក់ទំនងល្អនិងបន្តរាប់អានគ្នាយ៉ាងជិតស្និទ្ធិប្រៀបដូចជាបងប្អូនតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Diana Flipo
Diana Flipo
Anne Thongprasom
Anne Thongprasom
Anne និង Diana
Anne និង Diana

ប្រភព៖​ thaiupdate

ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...