កូនល្អ! ទោះរៀបការមានគ្រួសារ Dome Pakorn មិនភ្លេចចំណាយពេលជាមួយអ្នកម្ដាយ - TrueID

កូនល្អ! ទោះរៀបការមានគ្រួសារ Dome Pakorn មិនភ្លេចចំណាយពេលជាមួយអ្នកម្ដាយ

November 2, 2021

ថៃ៖ ពិតណាស់ តារាសម្ដែងរូបសង្ហាមានមន្តស្នេហ៍ Dome Pakorn ទោះមានអាយុច្រើនបន្តិចមែន តែលោកនៅតែទទួលបានការចាប់អារម្មណ៍ និងមានហ្វេនគាំទ្រច្រើនមិនចាញ់តារាដទៃប៉ុន្មានឡើយ។​ ម្យ៉ាងតារារូបនេះ មានទេពកោសល្យល្អ ហើយមិនថាសម្ដែង ឬច្រៀងឡើយតារារូបនេះ តែងតែធ្វើឲ្យមហាជនសរសើរស្ទើរគ្រប់ពេលតែម្ដង។ 

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតឯកជនរបស់ Dome Pakorn គេដឹងផងដែរថា តារារូបនេះទើបតែរៀបការ​ និងបានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលពេញទំហឹង។ ក្នុងនោះដែរ ក្រៅពីបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយភរិយា គេតែងតែឃើញតារាប្រុសរូបនេះថតរូបបង្ហោះលើបណ្ដាញសង្គមជាមួយម៉ាក់ បង្ហាញភាពស្និទ្ធស្នាលយ៉ាងមានក្ដីសុខ។ 

តួយ៉ាង​ ថ្មីៗនេះ Dome Pakorn បានធ្វើឲ្យអ្នកគាំទ្ររំភើបនឹងទង្វើរលោកជាថ្មីម្ដងទៀត ខណៈនាំម៉ាក់ទៅដើរលេងនៅសមុទ្រ ក្រោយមានពេលទំនេរសម្រាកពីការងារយ៉ាងដូច្នេះ។ ហើយរូបភាពជាច្រើនសន្លឹកដែលតារារូបនេះបង្ហោះ គេឃើញទឹកមុខម៉ាក់តារារូបនេះញញឹម សើចសប្បាយរីករាយខ្លាំង ស្របពេលបានកូននាំដើរលេង។ គួរបញ្ជាក់ផងដែរ នេះមិនមែនជាលើទី១ឡើយ ដែលសិល្បករសង្ហាប្រចាំប្រទេសថៃរួបនេះ នាំម៉ាក់ខ្លួនទៅដើរលឹងលំហាយកាយ បន្ធូរអារម្មណ៍បែបនេះ៕

សូមទស្សនារួបភាពខាងក្រោម៖ 

Dome Pakorn 
Dome Pakorn 
Dome Pakorn 
Dome Pakorn 
Dome Pakorn 
Dome Pakorn 
Dome Pakorn 
Dome Pakorn 
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
Dome Pakorn និងម្ដាយ
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...