ក្រោយពីរង.រ.បួ.ស Yang Mi បង្ហាញខ្លួនជាថ្មី នៅព្រលានយន្តហោះ - TrueID

ក្រោយពីរង.រ.បួ.ស Yang Mi បង្ហាញខ្លួនជាថ្មី នៅព្រលានយន្តហោះ

July 19, 2022

ចិន៖ គឺជារឿងដ៏ភ្ញាក់ផ្អើល និងត្រូវបានហ្វេនៗជាច្រើនបង្ហាញពីក្ដីបារម្ភចំពោះ តារាស្រី Yang Mi បន្ទាប់ពីលេចឮដំណឹងថា នាងបានរងរ.បួ.សភ្នែក ព្រមទាំងត្រូវបានព្យាបាលភ្លាមៗ ពេលកំពុងតែថតកម្មវិធីមួយ កាលពីដើមខែកក្កដាកន្លងទៅនេះ។ 

យ៉ាងណាមិញ ថ្មីៗនេះ បន្ទាប់ពីអស់មួយរយៈពេលទៅនេះ តារាស្រី Yang Mi ក៏បានបង្ហាញខ្លួន នៅអាកាសយានដ្ឋាន ដោយស្ថានភាព​របស់​តារា​ស្រី​រូបនេះ ត្រូវ​បាន​ក្រុមការងារ បានបញ្ជាក់​ថា​បាន​ធូរស្បើយ​ក៏ដោយ។

ជាពិសេស ការបង្ហាញលើកនេះ Yang Mi ពិតជាបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ និងបិទ​ភ្នែក​ម្ខាង ​ដោយ​មានបង់រុំ​ពណ៌​សនៅត្រង់កន្លែងភ្នែករបស់នាងទៀតផង។ 

យ៉ាងណាមិញ ខាងក្រុមហ៊ុនគ្រប់គ្រងរបស់ Yang Mi ក៏បានអរគុណដល់អ្នកទាំងអស់គ្នា សម្រាប់ការសួរសុខទុក្ខ ក៏ដូចជាសង្ឃឹមថា តារាសម្តែងរូបនេះ នឹងជាសះស្បើយឆាប់ៗ។ ប៉ុន្តែ អ្នកគាំទ្រជាច្រើន ក៏នៅតែមានការព្រួយបារម្ភថា របួ.ស.ភ្នែក របស់នាង នឹងបន្សល់ទុកស្លាកស្នាមដែលប៉ះពាល់ដល់មុខទាំងមូលរបស់នាង ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...