កម្សាន្ត៖ ថ្មីៗនេះ Influencer ដែលកំពុងតែមានប្រជាប្រិយភាពល្បីល្បាញ និង ទទួលបានការស្រលាញ់គាំទ្រពីមហាជនគ្រប់វ័យ ជា ស្រីនា បានបង្ហោះរូបប៉ុន្មានសន្លឹកធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង។ នៅក្នុងនោះ តារាស្រីរូបនេះ បានឈរថតមួយជំហខ្លួន ដោយបង្ហាញរាងដ៏គួរឲ្យទាក់ទាញ។
ជាមួយនឹងចង្កេះតូច ត្រកៀកសាយ ស្រីនា មានរាងដែលនារីគ្រប់គ្នាប្រាថ្នាចង់បាន មើលទៅពិតជាស្អាតសមរូបសមរាងមែនទែន។ ទន្ទឹមនឹងនោះ ស្របនឹងរូបមានរាងត្រកៀកសាយ ដែលមើលទៅរាងលើសទំហំរាងធម្មតារបស់ តារាស្រីវ័យ២១ឆ្នាំនេះមែន ប៉ុន្ដែមានមន្ដស្នេហ៍មិនធម្មតានោះទេ។
គួរបញ្ជាក់ផងដែរថា ស្រីនា គឺជាបុគ្គលវ័យក្មេងដែលមានទេពកោសល្យជាច្រើន មិនថាក្នុងការរកស៊ីឬការងារសិល្បៈនោះទេ នាងតែងតែទទួលបានជោគជ័យ។ ជាពិសេស នាងមានជំនាញផាត់មុខ និង ពូកែជ្រើសរើសម៉ូតសម្លៀកបំពាក់ទាន់សម័យសមនឹងស្ទាយ៍របស់ខ្លួន៕
ប្រភព៖ sreyneanea