Jin ក្លាយជាអ្នកមានដ៏មហាសន្សំសំចៃ ក្រោយធ្វើបែបនេះនៅថ្ងៃកំណើត Jimin - TrueID

Jin ក្លាយជាអ្នកមានដ៏មហាសន្សំសំចៃ ក្រោយធ្វើបែបនេះនៅថ្ងៃកំណើត Jimin

October 13, 2021

កូរ៉េខាងត្បូង៖ពិតណាស់ ជាមួយនឹងភាពល្បីល្បាញ នៅជុំវិញពិភពលោកក្នុងពេលបច្ចុប្បន្ននេះ សមាជិកក្រុម BTS មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហា និងសមត្ថភាពដ៏អស្ចារ្យប៉ុណ្ណោះទេ ពួកគេថែមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ទន្ទឹមនឹងនោះ Jin គឺជាសមាជិកដែលតែងតែមានឆន្ទៈក្នុងការបង្កើនភាពសន្សំសំចៃជានិច្ច ជាពិសេសគឺនៅថ្ងៃកំណើតរបស់ Jimin ឆ្នាំនេះតែម្តង ក្នុងនោះដូចរាល់ដងគឺ Jin តែងតែជាមនុស្សដំបូងដែលជូនពរសមាជិកក្នុងក្រុម ឱ្យមានថ្ងៃខួបកំណើតដ៏រីករាយ។

អ្វីដែលប្លែកនោះគឺ ជាជាងទិញកាតមួយឱ្យ Jimin តែ Jin បែជាសរសេរថា “Jimin-ah Happybirthday .. ” នៅលើក្រដាសកេសកាតុងដែលរហែកទៅវិញ គួររំលឹកផងដែរថានេះមិនមែនជាលើកទីមួយទេដែល Jin ផ្តល់ឱ្យ Jimin នូវកាតខួបកំណើតដែលប្លែកៗបែបនេះកាលពីឆ្នាំមុន Jin ក៏បានប្រើក្រដាសជូតមាត់មួយ ដើម្បីជូនពរ Jiminរីករាយថ្ងៃកំណើតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖ 

Jin
Jin
Jimin
Jimin
Jin និង Jimin
Jin និង Jimin
Jin ជូនពរ Jimin នៅលើក្រដាសកាតុង នៅឆ្នាំនេះ
Jin ជូនពរ Jimin នៅលើក្រដាសកាតុង នៅឆ្នាំនេះ
Jin ជូនពរ Jimin នៅលើក្រដាសជូតមាត់ នៅឆ្នាំមុន
Jin ជូនពរ Jimin នៅលើក្រដាសជូតមាត់ នៅឆ្នាំមុន

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...