កម្សាន្ត៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះ កញ្ញា ឈិត សុវណ្ណបញ្ញា មិនសូវបានបង្ហាញមុខលើវិថីសិល្បៈដូចមុនឡើយសូម្បីតែបទចម្រៀងថ្មីៗក៏មិនឃើញចេញផងដែរ។ មិនតែប៉ុណ្ណោះ ការងារច្រៀងតាមConert ឬកិច្ចសម្ភាសន៍ក្នុងកម្មវិធីផ្សេងៗ ក៏មិនធ្លាប់បានឃើញទៀតផង។
យ៉ាងណាមិញ បើទោះបីមិនសូវលេចមុខជាមួយការងារសិល្បៈ តែកញ្ញា ឈិត សុវណ្ណបញ្ញា មិនបាត់មុខលើបណ្ដាញសង្គមឡើយនាងតែងតែបង្ហោះរាល់សកម្មភាពពីជីវិតឯកជនឲ្យហ្វេនបានឃើញជារឿយៗ។ មួយវិញទៀត គេដឹងថា តារារូបនេះពិតជាចូលចិត្តដើរកម្សាន្តលំហែកាយក្រៅប្រទេស។
តួយ៉ាង ចាប់តាំងពីពេលស្ងាត់ពីអាជីពការងារសិល្បៈមក គេឃើញកញ្ញា ឈិត សុវណ្ណបញ្ញា ឧស្សាហ៍ហោះចេញទៅក្រៅប្រទេសជាញឹកញាប់ ហើយទៅម្ដងៗដើរលេងមិនក្រោម៥ប្រទេសឡើយ។ ម្យ៉ាងគ្រប់ពេលដែលនាងដើរលេងម្ដងៗ តែងខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោខ្លាំង។ លើសពីនេះទៅទៀត តារារូបនេះកំពុងឆាយជីវិតឯកជនយ៉ាងហ៊ឺហារ ទោះលែងសូវទទួលការងារច្រៀងដូចមុនក្ដី៕
សូមទស្សនារូបភាពខាងក្រោម៖