បរទេស៖ គឺជាដំណឹងដ៏រីករាយមួយ ចំពោះ លោក Mark Prin និង Kimberley ដែលជាគូស្នេហ៍ដ៏ល្បីល្បាញក្នុងវិស័យសិល្បៈ ខណៈដែលអ្នកគាំទ្របានទន្ទឹងរង់ចាំអស់រយៈពេលជាយូរហើយនោះ ពេលនេះ លោក Mark បានឆ្លៀតឱកាសនៅក្នុងដំណើរកម្សាន្តទៅក្រៅប្រទេស និងបានស្នើសុំ Kimberley រៀបការ យ៉ាងរ៉ូមែនទិក ។
ក្រៅពីនេះ អ្នកគាំទ្រជាច្រើន កាន់តែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ចិញ្ចៀនដ៏ប្រណីត ដែល តារាប្រុស Mark បានស្នើសុំទៅកាន់ Kimberley ដែលជាមិត្តស្រីរបស់ខ្លួន ទៀតផង។ ក្នុងនោះដែរ បានឲ្យដឹងថា នេះគឺជាចិញ្ចៀនពីម៉ាកល្បីមួយ ដែលមានតម្លៃប្រមាណជាង ២ ម៉ឺនដុល្លារ។
ជាមួយគ្នានេះ បណ្ដាអ្នកគាំទ្រគូស្នេហ៍អ្នកទាំងពីរ ក៏ដូចជាមិត្តជិតស្និទ្ធជាច្រើន បានចូលរួមអបអរសាទរ បង្ហាញពីក្ដីរំភើបជំនួស ព្រមទាំងរង់ចាំមើលថ្ងៃពិសេសរបស់ពួកគេ ដែលអាចនឹងឈានមកដល់ ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Thai Star Fanpage
សូមទស្សនារូបភាពខាងក្រោម៖