ភ្នំពេញ៖ ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ហើយពី កញ្ញា Jasmine Hang ដែលជា blogger នារីវ័យក្មេងមួយរូបដែលមានសម្រស់ស្រស់ស្អាត បូករួមជាមួយវរហាស័ព្ទដ៏គួរឱ្យស្រឡាញ់ពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់កញ្ញា ។
ជាមួយគ្នានេះ Jasmine Hang តារាស្រីវ័យក្មេងមួយរូប ដែលពោពេញដោយភាពច្នៃប្រឌិត បូករួមជាមួយ សកម្មភាពប្លែកៗជាច្រើនក្នុងវីដេអូរបស់កញ្ញាទើបធ្វើអោយ Blogger មួយរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងសព្វថ្ងៃនេះ។
បើនិយាយពីសម្រស់វិញ Jasmine Hang គឺមិនចាញ់ប្រទេសជិតខាងនោះទេ មានហ្វេនៗជាច្រើន និយាយថាជាកូនថៃ ហើយអ្នកខ្លះទៀតថាជាកូនកូរ៉េ ឬ សិង្ហបុរី ដោយព្រោះមុខមាត់ និងការប្រើប្រាស់ភាសាបរទេសរបស់នាងបានយ៉ាងល្អ។
ជាក់ស្ដែង ដូចរូបភាពថ្មីៗនេះ ដែល Jasmine ទើបតែបានបង្ហោះក្នុងឈុតសម្លៀបំពាក់រ៉ូបពណ៌សទម្លាក់ស្មារ គឺពិតជាស្រស់ស្អាតខ្លាំងដូចទេពអប្សរអញ្ចឹង។ ជាងនេះទៅទៀត អ្វីដែលពិសេសគឺមុខមាត់ សម្រស់ Jasmine ដែលតុបតែងបែបនេះ គឺស្រដៀងទៅនិងតារាចម្រៀងកូរ៉េ Rosé (BlackPink) ថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖