តារាសម្តែងស្រី Kim Sa ក្លាយជាសិល្បករចិនទី១ បានឆ្លងកូវីដ ១៩ - TrueID

តារាសម្តែងស្រី Kim Sa ក្លាយជាសិល្បករចិនទី១ បានឆ្លងកូវីដ ១៩

May 28, 2022

ចិន៖ កាលពីល្ងាចថ្ងៃទី ២៧ ឧសភា តារាសម្ដែង Kim Sa បានប្រកាសថាខ្លួនមានវិជ្ជមានកូវីដ​១៩ ។ ក្នុងបទសម្ភាសន៍ជាមួយស៊ីណា អ្នកគ្រប់គ្រងរបស់ Kim Sa បាននិយាយថា សិល្បករកើតក្នុងឆ្នាំ ១៩៨៣ បានទទួលលទ្ធផលវិជ្ជមាន ក្នុងអំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែកតាមគោលការណ៍ នៅខេត្ត Hangzhou ។

ជាក់ស្តែង តារាស្រីរូបនេហះត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកទេស​ដើម្បី​ព្យាបាល ដោយរូបនាងបន្ត​ថា សុខភាព​នាង​នៅ​តែ​ល្អ ស្មារតី​សុខ​ស្រួល មិន​មាន​រោគ​សញ្ញា​អ្វី​ធ្ងន់ធ្ងរ​ឡើយ នាងក៏បានពន្យារពេលកាលវិភាគទាំងមូលរបស់នាងនៅក្នុងទីក្រុង Hangzhou ។

ដំណឹង​ដែល​ថា គឹម សា​បាន​ឆ្លង​មេរោគកូវីដ១៩ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន។ នាងគឺជាសិល្បករដំបូងគេនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិនដីគោកដែលមានវិជ្ជមានវីរុសនេះ ជាសាធារណៈ ដោយលើ​បណ្តាញ​សង្គម​ទស្សនិកជន​បាន​ផ្ញើ​ពាក្យ​ជូនពរ​ឱ្យ​តារារូបនេះ ​បាន​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ​!

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...