ភ្នំពេញ៖ ក្រឡេកទៅមើលជីវិតស្វាមី ភរិយាពិធីការិនីអ្នកនាង គង់ សុជាតិ បន្ទាប់ពីសាងជីវិតគ្រួសារបានរយៈពេល៧ឆ្នាំរួចមក បច្ចុប្បន្នគូស្វាមីភរិយាមួយគូនេះតែងតែធ្វើឲ្យមហាជនស្ញប់ស្ញែង ចាប់អារម្មណ៍លើលើនាងជានិច្ច។ ជាពិសេស មួយរយៈចុងក្រោយមកនេះ គេនិយមឃើញពិធីការិនីរូបនេះ បង្ហោះរូបស្វីតៗជាមួយស្វាមីស្ទើរតែគ្រប់ពេលវេលាផងដែរ។
ម្យ៉ាងវិញទៀត ទោះបីវ័យកាន់តែជ្រេ ហើយមានកូនរួចក៏ពិតមែន តែចំណងស្នេហារវាងអ្នកនាង គង់ សុជាតិ ហាក់បីដូចជាមិនប្រែប្រួលទាល់តែសោះ មិនតែប៉ុណ្ណោះ កាន់តែធ្វើឲ្យនាងនិងស្វាមីរឹតតែយល់ចិត្តគ្នាលើសដើម។ ក្នុងនោះដែរ មុននេះពិធីការិនីរូបនេះ បានសរសេរសារខ្លីមួយយ៉ាងចាក់ដោតដល់គូស្នេហ៍ដទៃយ៉ាងដូច្នេះថា៖
ពិតណាស់ ទោះបីអ្នកនាង គង់ សុជាតិ ឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីក៏ពិតមែន តែគ្រប់ផុសរបស់នាង តែងតែសរសេរសារខ្លីៗនិយាយពីចំណងស្នេហារវាងនាងនិងស្វាមី ព្រមទាំងសារល្អៗចែកជូនដល់មហាជន និងហ្វេនៗថែមទៀតផង។ ជាមួយគ្នានេះដែរ បន្ទាប់ពីពិធីការិនីរូបនេះ បង្ហោះរូបភ្ជាប់នឹងសារខ្លីមួយនេះរួច មានអ្នកគាំទ្រជាច្រើននិយាយថាជាគូស្វាមីគំរូដល់ក្មេងជំនាន់ក្រោយទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖