ហ្វេនចាស់ៗអស់ហើយ តែអាយដល អេនឌី នៅតែក្មេង ខណៈវ័យកាន់តែច្រើន - TrueID

ហ្វេនចាស់ៗអស់ហើយ តែអាយដល អេនឌី នៅតែក្មេង ខណៈវ័យកាន់តែច្រើន

October 25, 2021

តារាកម្សាន្ត៖ ជឿជាក់ថា មហាជនដែលនិយមគាំទ្រតារាស្រុកខ្មែរច្បាស់ជាស្គាល់ តារាសម្ដែង និងច្រៀងលោក អេនឌី ព្រោះប្រុសស្អាតរូបនេះ បានចាប់ផ្ដើមបង្ហាញមុខក្នុងវិស័យសិល្បៈតាំងពីអំឡុងឆ្នាំ ២០០១ មកម្ល៉េះ។ ហើយអ្វីដែលគ្រប់គ្នាស្គាល់លោកយ៉ាងច្បាស់នោះគឺ តារាប្រុសរូបនេះ និយមថតរូបស៊ិចស៊ីជាមួយតារាស្រីនានា ទាក់ទាញចិត្តអ្នកគាំទ្រជាញឹកញាប់។

ដោយឡែក បើងាកមកចាប់អារម្មណ៍មើលរូបសម្បត្តិរបស់លោក អេនឌី ដែលនរណាៗក៏សរសើរថាសាច់របស់លោកស្អាតដូចមនុស្សស្រីនេះវិញ យើងឃើញថា តាំងពីចូលសិល្បៈដំបូងៗរហូតមកទល់ពេលនេះ លោកនៅតែសង្ហា ក្មេងជាងវ័យ ពោលគឺអាចនិយាយបានថា មិនចាស់តាមអាយុសោះ។

ដោយក្នុងនោះ កន្លងមកមិនថាតារារូបនេះ តុបតែងខ្លួនស្លៀកពាក់បែបណា ក៏នៅតែមើលទៅលេចធ្លោរ មានភាពទាក់ទាញ ជាមួយស្បែកសខ្ចី គ្មានស្នាមជ្រីវជ្រួញថែមទៀតនោះ ឃើញហើយពិតជាមិនសរសើរមិនបាន ខណៈអាយុពិតប្រាកដរបស់លោកពេលនេះ ក៏មានក្បាលលេខរាងក្រាស់ទៅហើយក៏ដោយ តែ អេនឌី នៅតែមើលទៅសង្ហាមិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មាននោះឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...