មិនមែនជាប់តែឯង សូម្បីបុគ្គលិកធ្លាប់ធ្វើការឲ្យក្រុមហ៊ុន Kris ក៏ត្រូវរងការចោ.ទ.ប្រកា.ន់ - TrueID

មិនមែនជាប់តែឯង សូម្បីបុគ្គលិកធ្លាប់ធ្វើការឲ្យក្រុមហ៊ុន Kris ក៏ត្រូវរងការចោ.ទ.ប្រកា.ន់

December 12, 2022

ចិន៖ នៅថ្ងៃទី ១២ ខែធ្នូ នេះ យោងតាមទំព័រ QQ បានរាយការណ៍ និងលើកឡើងពី អ្នកសរសេរប្លុក ដែលបានធ្វើបទសម្ភាសន៍មួយ ជាមួយនឹងបុគ្គលិកម្នាក់ ដែលធ្លាប់ធ្វើការនៅក្រោមក្រុមហ៊ុនរបស់ អតីតតារាចម្រៀង Kris Wu Yifan ខណៈដែល ពួកគេបានចែករំលែកអំពីជីវិតដ៏លំបាក បន្ទាប់ពីថៅកែត្រូវបានចាប់ខ្លួន និងដាក់ព.ន្ធ.នា.គារ. ពីបទឧក្រិ.ដ្ឋ.កម្មផ្លូ.វ.ភេ.ទ។

ក្នុងនោះដែរ មានបុគ្គលិក​ស្រី​ម្នាក់ ​ក្នុង​ក្រុមហ៊ុន លោក Wu Yifan បាន​និយាយ​ថា នាង​មិន​អាច​រក​ការងារ​ធ្វើ​បាន​ទេ បន្ទាប់​ពី​ត្រូវ​គេ​បណ្តេញ​ចេញ ហើយពាក្យសុំធ្វើការងារ របស់នាងមិនត្រូវបានអនុម័តនោះទេ ដោយសារតែនាងត្រូវបាន ចោទប្រកាន់ពីការជាប់ពាក់ព័ន្ធ ទៅនឹងរឿងក្ដីរបស់អតីតចាហ្វាយ ដែលបានបំពា.នលើការប្រព្រឹត្តខុសជាមួយស្ត្រីភេ.ទ។ 

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈប្រភពដដែលនេះ ​បាន​ឲ្យ​ដឹង​ទៀតថា បុគ្គលិកស្រីរូបនេះ ​គឺត្រូវ​លាក់ប្រវត្តិ​ខ្លួន​ជា​បុគ្គលិក​របស់ លោក Wu Yifan នៅពេលដែល​នាង​ដាក់​ពាក្យ​រក​ការងារ​ថ្មីទៀតផង។ យ៉ាងណាមិញ នារី ដែលបានទទួលបទសម្ភាសន៍រូបនេះ ក៏បានសុំឱ្យខាងអ្នកសរសេរប្លុក កុំបង្ហាញអត្តសញ្ញាណរបស់ខ្លួន និងបានឱ្យប្រើកម្មវិធីផ្លាស់ប្តូរសំឡេង ព្រោះខ្លាចបង្ហាញពីអត្តសញ្ញាណពិត និងធ្វើឲ្យបាត់បង់ការងារដែលរកបានយ៉ាងលំបាក៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Kris
Kris
Kris
Kris
Kris
Kris
Kris
Kris
Kris
Kris
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...