ទីបំផុត! ឈុតឆាកខ្លីក្នុងរឿង «Back to the Past» របស់ Louis Koo បានចេញហើយ (មានវីដេអូ) - TrueID

ទីបំផុត! ឈុតឆាកខ្លីក្នុងរឿង «Back to the Past» របស់ Louis Koo បានចេញហើយ (មានវីដេអូ)

March 18, 2021

ហុងកុង៖ ម្ចាស់ក្រុមហ៊ុនផលិតខ្សែភាពយន្តលោក LouisKoo នៅទីបំផុតបានបង្ហាញឈុតឆាកខ្លីសម្រាប់រឿងភាគបន្តពីរឿងភាគបុរាណរបស់ទូរទស្សន៍ TVB “A Step Into the Past “  រួចហើយ។ សម្រាប់រឿង “Backto the Past”  លោក​Louis បានសម្ដែងជាតួឯកដែលមានឈ្មោះថា HongSiu Lung ហើយក៏ត្រូវបានចូលរួមសម្ដែងដោយតារាសម្ដែងជាច្រើនទៀតរួមមានRaymond Lam, Sonija Kwok, Jessica Hsuan, JoyceTang  និង MichelleSaram

ជាជំហានមួយទៅអតីតកាលគេបានឃើញមន្រ្តីប៉ូលីស HongSiu Lung បានធ្វើដំណើរត្រឡប់មកវិញទាន់ពេលវេលាដើម្បីធ្វើជាសាក្សីអំពីការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជ Qin Shi Huang (Raymond Lam)។

  ឈុតឆាកខ្លះៗក្នុងរឿង “Back to the Past”
  ឈុតឆាកខ្លះៗក្នុងរឿង “Back to the Past”

ខ្សែភាពយន្ដរឿងនេះកើតឡើង២០ ឆ្នាំបន្ទាប់ពី Qin Shi Huang បានឡើងកាន់អំណាចដោយសារកម្លាំងនៃចំណងមិត្ដភាពរវាងលោកនិងHongSiu Lung។ ក្រោយមក QinShi Huang បានក្លាយជាជនផ្តាច់ការហើយប្រើអំណាចដើម្បីសម្រេចគោលដៅរបស់ខ្លួនហើយគម្រាមសម្លាប់ជនណាដែលប្រឆាំងនឹងខ្លួន។

ទន្ទឹមនឹងនេះដែរ Hong Siu Lung បានទៅតាំងទីលំនៅនៅឯជនបទជាមួយក្រុមគ្រួសាររបស់គាត់ប៉ុន្តែគាត់ត្រូវបានគេអូសទាញចូលក្នុងជម្លោះជាមួយអធិរាជវិញ។ដូចដែលបានឃើញនៅក្នុងឆាកខ្លីៗក្នុងខ្សែរភាពយន្ត Qin Shi Huang ហាក់មិនស្ទាក់ស្ទើរក្នុងការប្រើដាវរបស់គាត់ទៅលើអតីតអ្នកជួយត្រួសត្រាយផ្លូវរបស់គាត់នោះទេខណៈពេលដែលHong Siu Lung ត្រូវពឹងផ្អែកលើចំណេះដឹងអំពីបច្ចេកវិទ្យារបស់គាត់ពីពិភពទំនើបដើម្បីការពារគ្រួសាររបស់គាត់។ដោយមើលឃើញពីប្រវត្តិសាស្រ្តបានលាតត្រដាងនៅចំពោះមុខរបស់គាត់ស្រស់ៗបែបនេះ HongSiu Lung បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការជួយជ្រោមជ្រែង QinShi Huang អោយឡើងកាន់អំណាច។

  ឈុតឆាកខ្លះៗក្នុងរឿង “Back to the Past”
  ឈុតឆាកខ្លះៗក្នុងរឿង “Back to the Past”

បញ្ហាបន្ថែមរបស់ Hong Siu Lung គឺជាតួអង្គអាថ៌កំបាំងមួយដែលមានឈ្មោះថាKen ដែលមានបំណងធ្វើដំណើរត្រឡប់មកវិញទាន់ពេលវេលាជាមួយ Hong Siu Lung ដើម្បីផ្លាស់ប្តូរអតីតកាលហើយលើកខ្លួនគាត់ជាអធិរាជ។ នៅពេលដែល HongSiu Lung កំពុងតែជួបការលំបាកក្នុងការរត់គេចពី Qin Shi Huang ផងនោះគាត់ក៏ត្រូវប្រឈមមុខនឹងភារកិច្ចក្នុងការបញ្ឈប់មហិច្ឆតារបស់ Ken ពីការបង្កើតភាពមិនប្រក្រតីនៅក្នុងប្រវត្តិសាស្ត្រផងដែរ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូដែលបានបង្ហាញឈុតឆាកខ្លីដូចខាងក្រោម៖

  ឈុតឆាកខ្លីក្នុងរឿង “Back to the Past”

ប្រភព៖ Jayne Stars

ទាក់ទងជាមួយ:
តារាចិនភាពយន្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...