ចិន៖ នៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ តារាស្រី Angela Baby និងស្វាមី លោក Huang Xiaoming តែងតែមានពាក្យចចាមអារ៉ាមមិនចេះដាច់ ទាក់ទងនឹងបញ្ហានៃការលែងលះរបស់អ្នកទាំងពីរ។
ដោយឡែក ថ្មីៗនេះ យោងតាមគេហទំព័រ QQ បានរាយការណ៍ថា តារាប្រុស លោក Huang Xiaoming បានចែករំលែករូបថតអាហារ នៅក្នុងគ្រួសាររបស់លោក នៅលើតុ ដែលមានម្ហូបរហូតដល់ទៅ ៨ មុខ និងបានបង្ហាញយ៉ាងច្បាស់ៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើន បានយកចិត្តទុកដាក់យ៉ាងលម្អិតទៅលើម្ហូបអាហារទាំងនេះ។
ប៉ុន្តែនោះក្នុងនោះ ក៏មានអ្នកគាំទ្រម្នាក់បានសួរថាតើធ្វើម្ហូបទាំងនេះ សម្រាប់ AngelaBaby និងកូនជាទីស្រលាញ់ឬយ៉ាងណា តែតារាប្រុសរូបនេះ មិនបានឆ្លើយតបអ្វីនោះទេ។ ជាពិសេស លើសពីនេះទៅទៀត ហ្វេនៗទាំងនោះបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើចានម្ហូបខសាច់ជ្រូក ព្រោះកាលពីមុនមកនេះ ពួកគេបានកត់ចំណាំថា តារាស្រី AngelaBaby ចូលចិត្តខសាច់ជ្រូកខ្លាំងណាស់ នៅពេលដែលនាងបានចូលរួមថតនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។
ហេតុដូច្នេះហើយ នេះគឺជារូបភាពដែលបង្ហាញឲ្យអ្នកគាំទ្រឃើញថា Huang Xiaoming បានបង្ហាញពីទំនាក់ទំនងល្អនៅក្នុងគ្រួសាររបស់លោក ព្រមជាមួយនឹងការបរិភោគអាហារពេលល្ងាចជុំគ្នា យ៉ាងមានក្ដីសុខ។
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖