ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ស៊ីន យូប៊ីន ចាប់តាំងពីប្រឡូកលើវិថីសិល្បៈ តារារូបនេះ ពិតជាទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់។ ជាពិសេស នាងធ្លាប់បានទៅចូលរួម និងសម្ដែងភាពយន្តជាមួយនឹងតារាបរទេស ដូចជាថតរឿងជាមួយតារាថៃជាដើម។
ពិតណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន ទើបតែទៅទទួលពានរង្វាន់នៅឯប្រទេសថៃ។ហើយគេដឹងថា តារារូបនេះទទួលបានពានមួយផ្ទាល់ខ្លួន និងពានមួយទៀតរួមគ្នាជាមួយតារាសម្ដែង លោក ខាត់ វៃហាំង។
ជាក់ស្ដែង អំឡុងពេលទៅប្រទេសថៃ ដើម្បីទទួលពាន Thailand Digital Award 2022 គេចាប់អារម្មណ៍ឃើញថា កញ្ញា ស៊ីនយូប៊ីន ពិតជាបានរៀបចំខ្លួនយ៉ាងលរចធ្លោ ជាមួយឈុតសម្លៀកដល់ទៅ២។ លើសពីនេះទៅទៀត ដោយឈុតរបស់នាងបានរចនាឡើងយ៉ាងស្រស់ស្អាត មានម៉ូតបុរាណលាយនឹងសម័យ។ ហើយឈុតទាំងពីរនេះ ជួយលើកសម្រស់តារារូបនេះ កាន់តែស្រស់ស្អាតសមសួនខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖