ក្រោយជាពីកូវីដ តារាជើងចាស់ អ៊ឹម ផល្លា ជួបជីវិតបែបនេះ - TrueID

ក្រោយជាពីកូវីដ តារាជើងចាស់ អ៊ឹម ផល្លា ជួបជីវិតបែបនេះ

June 11, 2021

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ស្គាល់រួចមកតារាសម្តែងវ័យចំណាស់ ដែល លោកស្រី អឹម ផល្លា ត្រូវបានមហាជនភាគច្រើនស្គាល់ ជាតួអង្គម្តាយកាចឆ្នាស់ឆ្នើម នៅខ្សែភាពយន្តនានា។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងមកនេះគឺតារាសម្តែងជើង​ បានឆ្លងវីរុសកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ហើយ សំណាងល្អ រូបគាត់ បានជាសះស្បើយពីវីរុសកំណាចមួយនេះនិង​ត្រូវបានក្រុមគ្រូពេទ្យអនុញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេល១៧ ថ្ងៃ។

ដោយឡែក នៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១នេះ យោងតាមកិច្ចសម្ភាសន៍មួយរវាងលោក អ៊ឹម ជីវ៉ា ជាមួយ តារាសម្តែងជើងចាស់អ៊ឹម ផល្លា បានឱ្យដឹងថា​ បើទោះបីជា លោកស្រីបានជាសះស្បើយពីវីរុសនេះយ៉ាងណាក្តី តែរូបគាត់ នៅតែអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យក្រោយពីត្រូវបានអនុញាតចេញពីពេទ្យ យ៉ាងម៉ឹងម៉ាត់ ក្នុងនោះដែរ តារាសម្តែងជើងចាស់រូបនេះរៀបរាប់ទាំងភ្នែកថា ក្នុងកាលៈទេសៈកូវីដនេះ រូបគាត់ ជួបប្រទះនឹងជីវភាពលំបាកជាខ្លាំង ដូចជាការបង់ថ្លៃបន្ទប់ ការចំណាយទឹកភ្លើង  ដោយរូបគាត់មិនមាន មុខរបរណាមួយច្បាស់លាស់ និងផ្ទះជារបស់ខ្លួននោះទេ ហើយព្រោះតែសម័យកូវីដនេះ ផលិតកម្មនានាក៏បានផ្អាកការថត នាំឱ្យគាត់ដាច់ចំណូលផងដែរ ណាមួយក្រៅពីអាជីពជាអ្នកសម្តែងរូបគាត់ក៏ធ្វើនំលក់ដើម្បីទប់ទល់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គាត់ផងដែរ៕

តារាសម្តែង អ៊ឹម ផល្លា
តារាសម្តែង អ៊ឹម ផល្លា
តារាសម្តែង អ៊ឹម ផល្លា
តារាសម្តែង អ៊ឹម ផល្លា
តារាសម្តែង អ៊ឹម ផល្លា
តារាសម្តែង អ៊ឹម ផល្លា
តារាសម្តែង អ៊ឹម ផល្លា កាលគ្រូពេទ្យ អនុញាតឱ្យចេញពីកន្លែងព្យាបាល
តារាសម្តែង អ៊ឹម ផល្លា កាលគ្រូពេទ្យ អនុញាតឱ្យចេញពីកន្លែងព្យាបាល
តារាសម្តែង អ៊ឹម ផល្លា កាលគ្រូពេទ្យ អនុញាតឱ្យចេញពីកន្លែងព្យាបាល
តារាសម្តែង អ៊ឹម ផល្លា កាលគ្រូពេទ្យ អនុញាតឱ្យចេញពីកន្លែងព្យាបាល
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...