ចៃដន្យ! Rain និងភរិយា ឈរថតក្នុងរូបតែមួយ តាំងមិនទាន់ស្រលាញ់គ្នា - TrueID

ចៃដន្យ! Rain និងភរិយា ឈរថតក្នុងរូបតែមួយ តាំងមិនទាន់ស្រលាញ់គ្នា

September 23, 2022

កូរ៉េខាងត្បូង៖ អាចនិយាយបានថា ចាប់តាំងពីបានរៀបការ សាងគ្រួសារជាមួយគ្នាមក តារាប្រុសស្រី លោក Bi Rain និង Kim Tae Hee តែងតែត្រូវបានមហាជនតាមដាន និងកោតសរសើរទៅលើភាពចុះសម្រុងគ្នា ក៏ដូចជាភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ដែលត្រូវបានគេបង្ហាញឡើងនៅលើបណ្ដាញសង្គម ជាបន្តបន្ទាប់។

ដោយឡែក ថ្មីៗនេះ ស្រាប់តែមានរូបថតដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក រវាង Bi Rain និង Kim Tae Hee កាលពីមុនៗ ដែលត្រូវបានជីកកកាយឡើងនៅក្នុងឆ្នាំ ២០០៧ ដែលអ្នកទាំងពីរ បានមានឱកាសថតរូបជាមួយគ្នា និងមានការរៀបចំខ្លួនយ៉ាងទាក់ទាញរៀងៗខ្លួន ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលនោះដែរ ក៏មានការបង្ហើបថា ទាំង Bi Rain និង Kim Tae Hee មិនបានដឹងទេថា ក្រោយពីនោះមក ពួកគេអាចនឹងក្លាយជាប្តីប្រពន្ធនឹងគ្នា ផងដែរ។ ហើយហ្វេនៗគ្រប់គ្នាក៏បានដឹងទៀតថា មិនទាន់ដល់ឆ្នាំ ២០១២ ខណៈដែល Bi Rain និង Kim Tae Hee បានជួបនិងស្រលាញ់គ្នា ព្រមទាំងបានចំណាយពេល៥ឆ្នាំ សាងភាពផ្អែមល្ហែម រហូតរៀបចំពិធីមង្គលការជាផ្លូវការ ក្នុង ឆ្នាំ២០១៧៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
Rain និង Kim Tae Hee
រូបភាព Rain និង Kim Tae Hee
រូបភាព Rain និង Kim Tae Hee
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...