មេម៉ាយក៏មេម៉ាយចុះ! តែត្រូវរឹងមាំ​ ថែសម្រស់ឲ្យស្អាតវ៉ាដាច់ក្រមុំ​ ​ដូចអាយដលទាំងនេះ - TrueID

មេម៉ាយក៏មេម៉ាយចុះ! តែត្រូវរឹងមាំ​ ថែសម្រស់ឲ្យស្អាតវ៉ាដាច់ក្រមុំ​ ​ដូចអាយដលទាំងនេះ

June 21, 2021

ថៃ៖ ជាការពិតណាស់ ក្នុងមួយឆាកជីវិតរបស់មនុស្សស្រី គ្មានអ្នកណាម្នាក់ចង់ជួបរឿងបែកបាក់ជាមួយស្វាមីហើយព្រមជាប់ឈ្មោះជាមេម៉ាយលែងលះប្ដីនោះឡើយ ព្រោះខ្លាចញាតិអ្នកផងទាំងពួងនិយាយដើម មើលងាយពេបជ្រាយ។ ប៉ុន្តែបើសិនជាចំណងស្នេហ៍មួយនោះរស់នៅមិនចុះសម្រុងនឹងគ្នាទៅហើយ ទោះបីបន្តទៀតក៏គ្មានផលចំណេញអ្វីដែរ ដូច្នេះទើបមនុស្សស្រីមួយចំនួនសម្រេចចិត្តលែងលះគ្នាដោយសុខចិត្តស្ពាយឈ្មោះជាមេម៉ាយ ដើរតួនាទីដ៏រឹងមាំ ចិញ្ចឹមបីបាច់ថែរក្សាកូនតែម្នាក់ឯងទៅវិញ។

ជាក់ស្ដែង ដូចជាតារាស្រីល្បីៗនៅក្នុងរង្វង់សិល្បៈថៃទាំងប៉ុន្មាននាក់ខាងក្រោមនេះ ក៏មិនខុសពីមនុស្សស្រីទូទៅដែរ ដោយពួកគេសុទ្ធតែជាមេម៉ាយក្ដៅស្រួយ ទោះគ្មានដៃគូជីវិតមកមើលថែ ក៏គេនៅតែចិញ្ចឹមកូនបានយ៉ាងល្អ ពិសេសបើនិយាយពីរូបសម្រស់របស់គេវិញ ពួកគេក៏ចេះស្រលាញ់ខ្លួនឯង ថែទាំសម្ផស្សបានយ៉ាងស្រស់ស្អាតមិនឲ្យចាញ់ក្រមុំៗមួយចំនួនឡើយ៕

តារាស្រីទាំងនោះ មានដូចខាងក្រោម៖

១.Bo Vanda

តារាស្រីដែលជាប្រពន្ធរបស់តារាប្រុស Por រូបនេះ បន្ទាប់ពីស្វាមីបានស្លាប់ជាច្រើនឆ្នាំមក នាងនៅតែរឹងមាំមើលថែកូនស្រីបានយ៉ាងល្អ និងមិនទាន់គិតគូររកអ្នកថ្មីមកជំនួសតំណែងស្វាមីឡើយ ខណៈរូបសម្រស់នាងក៏នៅតែស្អាតដដែលផងដែរ។

Bo Vanda
Bo Vanda
Bo Vanda
Bo Vanda

២.Pat Napapa

តារាស្រីរូបនេះ ក៏សុខចិត្តស្ពាយឈ្មោះជាមេម៉ាយកូនមួយ រស់នៅយ៉ាងមានក្ដីសុខដែរ ហើយសម្រស់ក៏ស្អាតមិនណយ។

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa

៣.Woonsen

ទោះគ្មានកូនជាប់ដៃជាប់ជើង តែអ្នកមេម៉ាយហាយសូរូបនេះ ក៏ស្ពាយឈ្មោះជាមេម៉ាយមកច្រើនឆ្នាំហើយដែរ។

Woonsen
Woonsen
Woonsen
Woonsen

៤.Aff Taksaorn

បើនិយាយពីថ្ងៃអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ ទោះបីជាត្រូវបានរៀបចំឡើងអស់ប្រាក់រាប់លានជាមួយអតីតស្វាមីសេដ្ឋីយ៉ាងណាក៏ដោយ តែទីបំផុតគេក៏នៅតែប្រេះឆាគ្នាទាល់តែបាន។ តែក្រោយមកទៀតនាងពិតជារឹងមាំចិញ្ចឹមកូនស្រីបានយ៉ាងល្អ និងថែសម្រស់បាននៅតែក្មេងជាងវ័យ ខណៈអាយុរបស់នាងក៏កាន់តែកើន។

Aff Taksaorn
Aff Taksaorn
Aff Taksaorn
Aff Taksaorn
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...