កូរ៉េខាងត្បូង ៖ សម្រាប់អ្នកដែលមិនបានដឹងគឺសិល្បករនៅក្រោមផលិតកម្ម SM Entertainmentគឺជាផ្នែកមួយនៃកម្មវិធីដែលមានឈ្មោះថា Dear. U Bubble ហើយជារឿយៗសេវាកម្មនេះត្រូវការទិញដោយការបង់ប្រាក់ ទើបអ្នកគាំទ្រអាចទទួលបានសារពី Idol របស់ពួកគេ។
ក្នុងនោះ សារទាំងនេះអាចមើលឃើញតែអ្នកទិញនៅលើកម្មវិធីប៉ុណ្ណោះ ហើយអ្នកគាំទ្រក៏អាចផ្ញើសារទៅ Idol របស់ពួកគេដូចគ្នា ខណៈដែលអ្នកគាំទ្រភាគច្រើនសប្បាយចិត្តនឹងIdol របស់ពួកគេនៅលើកម្មវិធីនេះ សមាជិកក្រុម Red Velvet គឺ Joy ក៏កំពុងតែទទួលបានការរិះគន់ចំពោះសកម្មភាពរបស់នាងលើ Bubble នេះដែរ។
ថ្មីៗនេះ នៅថ្ងៃទី ១៤ខែតុលា ឆ្នាំ ២០២១ អ្នកប្រើប្រាស់វេទិកាសហគមន៍តាមអ៊ីនធើណែតកូរ៉េខាងត្បូងម្នាក់ បាននិយាយថាidol របស់ផលិតកម្ម SM Entertainment មិនបានបង្ហោះអ្វីនៅលើកម្មវិធីBubble ចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២១ មកម្លេះ នេះមានន័យថាមួយខែបានកន្លងផុតទៅ ដោយគ្មានខ្លឹមសារណាមួយពី Idol របស់ពួកគេ ហើយដោយសារកម្មវិធីនេះ គឺជាសេវាកម្មបង់ប្រាក់ មនុស្សជាច្រើនមានការខកចិត្តដែលតារារូបនេះមិនអើពើនឹងកម្មវិធីនេះរយៈពេលយូរ។
លើសពីនេះទៀតកម្មវិធីនេះក៏ត្រូវបានគេកត់សម្គាល់ថា ល័ក្ខខ័ណ្ឌរួមមានប្រសិនបើសិល្បករមិនបានបង្ហោះអ្វីអស់រយៈពេលជាងមួយខែអ្នកប្រើប្រាស់អាចដាក់ពាក្យសុំសងប្រាក់វិញបាន បន្ទាប់មកពួកគេបានចង្អុលបង្ហាញថា សមាជិកផ្សេងទៀតរបស់Red Velvet តែងតែផ្ញើសារតាម Bubble ចំណែក Joy វិញ គ្រាន់តែផ្ញើសារពីរទៅដប់ដងប៉ុណ្ណោះក្នុងមួយខែមុនពេលមានហេតុការណ៍នេះកើតឡើង។
ទន្ទឹមនឹងនេះ Reveluvs ជាច្រើនកំពុងសម្តែងការមិនពេញចិត្តចំពោះការខ្វះការប្រាស្រ័យទាក់ទងរបស់ Joy នៅពេលដែលពួកគេជាអ្នកចំណាយប្រាក់ ហើយមនុស្សជាច្រើនក៏បានបង្ហាញថាពួកគេបានលុបចោលការទិញសេវាកម្មរបស់ពួកគេរួចហើយ អ្នកខ្លះក៏បានចង្អុលបង្ហាញថាសារ Bubble របស់ Joy ជាធម្មតាជារូបភាពដូចគ្នាដែលនាងបង្ហោះនៅលើ Instagram ខណៈដែលសមាជិកក្រុម RedVelvet ផ្សេងទៀត ចែករំលែកការថតរូបខ្លួនឯង និងនិយាយអំពីអ្វីដែលពួកគេបានធ្វើនៅថ្ងៃនោះ។
ក្នុងនោះ សូម្បីតែអ្នកដែលមិនមែនជាអ្នកគាំទ្ររបស់Red Velvet ក៏បានសម្តែងការអាណិតអាសូរចំពោះអតិថិជននៅលើកម្មវិធី Bubble ដែរ ដោយពួកគេបានចង្អុលបង្ហាញថាIdol ទំនងជាផ្ញើរសារជាច្រើនទៅកាន់មិត្តភក្តិរបស់ពួកគេឬអ្នកដ៏សំខាន់ផ្សេងទៀតក្នុងមួយថ្ងៃ ដូច្នេះពួកគេគួរតែមានពេលវេលា ដើម្បីផ្ញើសារទៅអ្នកគាំទ្រព្រោះពួកគេជាអ្នកផ្តល់សេវាកម្មនេះ ហើយអ្នកគាំទ្រជាអ្នកចំណាយប្រាក់៕
ប្រភព : Kpopstarz