ធ្លាប់លេងម៉ូតសក់តាម Idol អត់? ជាង១០ឆ្នាំក្នុងសិល្បៈ នីកូ ប្ដូរម៉ូតសក់ច្រើន មិនឲ្យជាន់គ្នាសោះ - TrueID

ធ្លាប់លេងម៉ូតសក់តាម Idol អត់? ជាង១០ឆ្នាំក្នុងសិល្បៈ នីកូ ប្ដូរម៉ូតសក់ច្រើន មិនឲ្យជាន់គ្នាសោះ

July 15, 2021

ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់ចិត្តយុវវ័យ លោក នីកូ ចាប់តាំងពីប្រឡូកក្នុងវិស័យចម្រៀងដំបូងៗរហូតមកទល់បច្ចុប្បន្ន លោកក៏តែងតែត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ ទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំង ទៅលើទេពកោសល្យដ៏ពូកែរបស់លោក មិនថាទាំងការច្រៀង ការសម្ដែង គឺសុទ្ធតែល្អគួរឲ្យសរសើរ ពិសេសគឺរូបសម្បត្តិដ៏សង្ហាដូចតួកូរ៉េរបស់លោកផ្ទាល់តែម្ដង។

យ៉ាងណាមិញ ទន្ទឹមនឹងការប្រឡូកក្នុងសិល្បៈជាង ១០ឆ្នាំមកនេះ ជារឿយៗ នីកូ និយមលេងខ្លួនឡូយឆាយ ទាន់សម័យជាមួយស្ទាយ៍ថ្មីៗមិនដែលឲ្យមហាជនសាំភ្នែកម្ដងណានោះឡើយ។

ជាពិសេស បើងាកមកមើលពីម៉ូតសក់របស់តារាចម្រៀងម្ចាស់បទ «ទៅត្រង់» រូបនេះវិញ យើងឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ នីកូ តែងប្ដូរម៉ូតសក់ថ្មីៗស្ទើរតែរាប់ភ្លេចតែម្ដង។ ហើយរាល់ម៉ូតសក់នីមួយៗទាំងនោះ សុទ្ធសឹងតែស្រស់ស្អាតសាកសមជាមួយតារារូបនេះស្ទើរតែទាំងអស់ រហូតហ្វេនៗមួយចំនួនយកទៅធ្វើតាមក៏មានដែរ៕

ចង់ដឹងថា នីកូ ធ្លាប់លេងម៉ូតសក់អ្វីខ្លះ? ទស្សនារូបភាពខាងក្រោម៖

នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...