ស្គាល់មុខមិនស្គាល់ចិត្ត Anne បង្ហើបចោ..រលួ..ច ជាអ្នកជិតស្និទ្ធនឹងគ្នាជិត១០ឆ្នាំ - TrueID

ស្គាល់មុខមិនស្គាល់ចិត្ត Anne បង្ហើបចោ..រលួ..ច ជាអ្នកជិតស្និទ្ធនឹងគ្នាជិត១០ឆ្នាំ

August 2, 2022

ថៃ៖ គឺជាករណីដែលហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើនកំពុងតាមាដាន ពីតារាសម្ដែងស្រី Anne Thongprasom ដែលត្រូវបានចោ.រលួ.ចទ្រព្យសម្បត្តិអស់ជិត ១៩ លានបាត(ជាង៥០ម៉ឺនដុល្លារ) មុនពេលដែលសមត្ថកិច្ច បាន រកឃើញថា ជនល្មើ.សគឺជាមនុស្សស្និទ្ធស្នាលជាមួយនឹងតារាសម្ដែងរូបនេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ តារាស្រី Anne បានចេញមកផ្តល់សន្និសីទមួយ ដើម្បីបើកចំហអំពឺករណីនេះ ហើយតាមរយៈការលាតត្រដាងនោះ តារាស្រីរូបនេះ បានបង្ហើប ពីពេលវេលាដែលរបស់របរនិងលុយ បានបាត់ ប៉ុន្តែ ​នៅ​ពេល​នោះ​នាងត្រូវ​ទៅ​ធ្វើការ​ ទើប​ក្រោយមកនាងបានដាក់​ពាក្យ​ប្តឹ.ង​ តាមក្រោយ។

យ៉ាងណាមិញ ចំពោះទ្រព្យ​សម្បត្តិ​ដែលបាន​បា.ត់​ ​ជិត​១៩​លាន​បាតនោះ នៅពេលដែលត្រូវបានសួរ​ថា ​អាច​យក​មក​វិញ​បាន​ឬ​អត់នោះ Anne ក៏បានបង្ហាញពីការ​តាម​ដាន​ និងត្រូវតែ​យក​វា​មក​វិញ ដោយសារតែវាគឺ​ជា​របស់​នាង។ ជាពិសេស តារារូបនេះ ថែមទាំងបានបង្ហើបពីអ្នកដែលបានលួ.ចទ្រព្យសម្បត្តិ ដែលជាអ្នកស្គាល់គ្នានិងធ្វើការជាមួយគ្នាជិត ១០ឆ្នាំទៅហើយ ព្រមទាំងបង្ហាញពីអារម្មណ៍ធ្លាប់ដាស់តឿន ព្យាយាមជួយកុំឲ្យធ្វើខុសផងដែរ។

ម៉្យាងវិញទៀត Anne ក៏បានបង្ហាញថា ខ្លួនបានដឹងតិចតួចបំផុត ពីបញ្ហានៃការញៀនល្បែងរបស់បុគ្គលរូបនោះ ដែលមើលទៅ វាហាក់បីដូចជាមិនមែនជារឿងធំដុំអ្វីទេ ប៉ុន្តែ​នៅ​ពេល​ដែល​មក​ដឹង​នៅចំណុចនេះ ទើបដឹងថា វាជា​ចំនួន​ធំ។ ហើយបុគ្គលរូបនោះ ក៏មិនបានមកប្រឹក្សាអំពីរឿងបំណុលណាមួយឡើយ ដែលក្រោយ​ពីពេល​កើតហេតុ នាងក៏នៅ​មិន​ទាន់បាន​និយាយអ្វី ​ជាមួយ​នឹងបុគ្គលរូបនោះ ​នៅឡើយទេ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
Anne
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...