កម្សាន្ត៖ ដូចពុកម៉ែបងប្អូនជ្រាបរួចមកហើយ បវរកញ្ញា Miss Universe តំណាងកម្ពុជា កញ្ញា រ៉េត សារីតា កំពុងតែបង្ហាញវត្តមាននៅលើទឹកដីនៃសហរដ្ឋអាមេរិកដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ។
ក្នុងនោះដែរ គេសង្កេតឃើញបវរកញ្ញារូបនេះលេងខ្លួនជាមួយសម្លៀកបំពាក់មើលទៅឥតទាស់តែម្តង តែអ្វីដែលធ្វើមហាជនជាច្រើនចាប់អារម្មណ៍នោះគឺស្បែកជើងរបស់បវរកញ្ញារូបនេះ មានតម្លៃដល់ទៅ ១,០៩៥ ដុល្លារអាមេរិក នេះ បើតាមការបញ្ជាក់ផេកហ្វេសប៊ុក Team Cambodia។
គួរបញ្ជាក់ផងដែរថា ស្បែកជើងមួយគូនេះ ជាម៉ាកដែលច្នៃប្រឌិតដោយលោក Jimmy Choo ផលិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ជាមួយគ្នានោះដែរ បវរកញ្ញា រ៉េត សារីតា នឹងពាក់ស្បែកជើងនៅក្នុងវគ្គ Preliminary & Final នៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាឡនេះតែម្តង៕