រាជធានីភញនំពេញ ៖ ទើបប្រឡូកក្នុងវិស័យសិល្បៈបានតែប៉ុន្មានឆ្នាំសោះ តែប្រជាប្រិយភាពរបស់ ពិធីការិនីវ័យក្មេង កញ្ញា ជីមមី មានសន្ទុះមិនចាញ់រាមច្បងក្នុងវិថីតែមួយប៉ុន្មានទេ ជាងនេះទៅទៀត មិនមែនត្រឹមតែ បងប្អូនខ្មែរនោះឡើយ ដែលផ្ទុះការគាំទ្រតារាស្រីរូបនេះ សូម្បីតែហ្វេនៗនៅប្រទេសថៃ ក៏កោតសរសើររូបនាងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ រូបនាងនិងអ្នកម៉ាក់ ព្រមទាំងគូស្នេហ៍បណ្តូលចិត្ត ដឹកដៃគ្នាដើរលេងនៅទឹកដីសហរដ្ឋអាមេរិក ជះចំហាយកក់ក្តៅ ប្រើជីវិតឡូយឆាយ គួរឲ្យសរសើរ។
ទន្ទឹមនឹងនោះ បានដើរលេងលំហែដកឃ្លាពីការងាររៀងខ្លួនហើយនោះ ស្រាប់តែ គូស្នេហ៍កញ្ញា ជីមមី ដែលត្រូវស្គាល់ជា ពិធីករ Jimmy បានបង្ហោះសារផ្អែមល្អែមដាក់សង្សារខ្លួន ធ្វើឲ្យមហាជនកំពុងពេញចិត្តនឹងគូស្នេហ៍មួយនេះ កាន់តែខ្លាំងឡើង ដោយរូបលោកបញ្ជាក់ថា ៖