Lisa ២ឆ្នាំ Come Back ម្តងអត់ដាក់សក់សេះ តែងស្រីចិន ដាក់សុទ្ធស្នៀតសក់ - TrueID

Lisa ២ឆ្នាំ Come Back ម្តងអត់ដាក់សក់សេះ តែងស្រីចិន ដាក់សុទ្ធស្នៀតសក់

August 12, 2022

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី BLACKPINK បានបញ្ចេញឈុតខ្លីៗ នៃការបង្ហាញខ្លួនដ៏អស្ចារ្យរបស់សមាជិក Rosé និង Lisa នៅពេលដែលពួកគេបន្តផ្សព្វផ្សាយ សម្រាប់ការត្រឡប់មកវិញនឹងបទ «Pink Venom» ដែលជិតខិតមកដល់នាពេលខានមុខ។

ជាក់ស្តែង ក្នុង​ឈុត​ខ្លីៗ​ ក្នុងការបង្ហាញ របស់​ពួកគេ​នីមួយៗ សមាជិក BLACKPINK បានមើលទៅ ហាក់បីដូចជានៅក្នុងបន្ទប់​ដែល​ធ្វើ​ពី​កញ្ចក់ ខណៈ​ដែល​ស្លៀកពាក់​ឈុត​តំណាង​ឱ្យ «ពណ៌ផ្កាឈូក» នៃ​ឈ្មោះ​ក្រុម​របស់ពួកគេ។

ជាមួយនឹងការបញ្ចេញមតិដែលមិនចេះរីងស្ងួត សមាជិកដែលលើកយកមកនិយាយធ្វើជាប្រធានបទនោះ គឺកូនពៅ Lisa សមាជិក BLACKPINK នៅក្នុងក្រុមតែម្តង ដែលបានបង្ហាញ ជាមួយនឹងម៉ូដសក់ថ្មីពុះកណ្តាល បញ្ចេញថ្ងាស ដែលតារាស្រីរូបនេះ កម្រផ្លាស់ប្តូរម៉ូដសក់ចេញណាស់ ជាពិសេស ក្នុងលេងគ្រឿងបន្ថែម ដាក់ស្នៀងសក់ រសនិយមនារីចិន ធ្វើឲ្យនាង​ភាពទាក់ទាញ លេចធ្លោ ថែមមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖ 

រូបថ្មី Lisa
រូបថ្មី Lisa
រូបថ្មី Lisa
រូបថ្មី Lisa
រូបថ្មី Lisa
រូបថ្មី Lisa
រូបថ្មី Lisa
រូបថ្មី Lisa
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...