ថៃ៖ បន្ទាប់ពីបានបញ្ចប់ ទំនាក់ទំនងស្នេហាអស់ជាច្រើនខែមកនេះ ហ្វេនៗជាច្រើន ក៏កាន់តែចាប់អារម្មណ៍ចំពោះ តារាស្រី Bella ជាពិសេស ពេលត្រឡប់មកប្រើឋានៈនៅលីវម្ដងទៀត ដែលធ្វើឲ្យនាងអាចផ្ដោតទៅលើការងរ និងក្រុមគ្រួសារបានយ៉ាងពេញលេញ។
យ៉ាងណាមិញ ថ្មីៗនេះ នៅពេលដែល Bella បានមកចូលរួមក្នុងកម្មវិធីមួយ នាងក៏មានឱកាសបានបង្ហើបពី ស្ថានភាពបេះដូង ទៅកាន់អ្នកសារព័ត៌មានម្តងទៀត។ ដោយនៅក្នុងនោះ តារាស្រីរូបនេះ ក៏មិនភ្លេចរៀបរាប់ពីភាពរីករាយរបស់ខ្លួន ដែលទទួលបានកាដូពីអ្នកម្ដាយជាទៅស្រលាញ់ ក៏ដូចជា បង្ហាញពីការចេញកម្សាន្តជាមួយនឹងម្ដាយ ផងដែរ។
ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ នៅពេល តារាស្រី Bella ត្រូវបានគេសួរនាំអំពីរឿងរ៉ាវផ្ទាល់ខ្លួន និងបានបញ្ជាក់ថា ដែលពេលនេះ អ្វីៗក៏កាន់តែល្អប្រសើរ និងអាចរស់នៅយ៉ាងរីករាយ ពេលគ្មានគូស្នេហ៍ ព្រមទាំងអាចធ្វើអ្វីបានគ្រប់យ៉ាងតាមចិត្ត ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖