ថៃ៖ សមាជិកក្រុម BLACKPINK នាង Lisa បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងប្រទេសថៃ ដែលតារាស្រីរូបនេះបានបង្ហាញពីភាពស្រស់ស្អាតស្ទីលទៅលេងសមុទ្រ ជាមួយនឹង Fashion បែបធម្មតាៗ តែ Cute មិនចាញ់ឈុតពេលស្លៀកឡើងឆាកសម្ដែងឡើយ។
ក្នុងនោះផងដែរ ដំណើរកម្សាន្ត លើទឹកដីកំណើត រូបនាង បានតែងខ្លួន ពិតជាមានមន្តស្នេហ៍ខ្លាំងតែម្តង ដែល តារាស្រីរូបនេះ បានរ៉ូបវែងក្រឡាផ្កា អ្វីដែលចាប់អារម្មណ៍នោះ ម្ចាស់បទ «Money» រូបនេះ ក៏មានគ្រឿងតុបតែងខ្លួនតិចៗ មើលទៅពិតទាក់ទាញថែមមួយកម្រិតទៀត។
តួយ៉ាង ទោះក្នុងរូបភាព ការតែងបែបសាមញ្ញ តារាស្រី កើតឆ្នាំ ១៩៩៧ រូបនេះ បានគ្រងមួយឈុត សុទ្ធតែមានតម្លៃថ្លៃ ដែលរូ៉បមួយនេះ មានតម្លៃទៅដល់ ២៤៨ ដុល្លារ មួក ៤០៥ ដុល្លារ ខ្សែក ៣៨០០ ដុល្លារ កាន់តែពិសេសបូរចងសក់ មានតម្លៃ ៣០០ ដុល្លារឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖