អួតរ៉ូបគ្នាខ្លាំងពេក Jeong Ho-yeon ត្រូវគេថាពាក់រ៉ូបអា.ក្រក់ជាងគេ ខណ: Suzy ស្អាតជាងគេ - TrueID

អួតរ៉ូបគ្នាខ្លាំងពេក Jeong Ho-yeon ត្រូវគេថាពាក់រ៉ូបអា.ក្រក់ជាងគេ ខណ: Suzy ស្អាតជាងគេ

May 10, 2022

កម្សាន្ត ÷ ក្រៅ​ពី​បរិយាកាស​តានតឹង​ ក្នុង​ពិធី​ប្រគល់​រង្វាន់ ខណៈ​អ្នក​គ្រប់​គ្នា​ដក​ដង្ហើម​រង់ចាំ​ឈ្មោះ​អ្នក​ឈ្នះ ម៉ូដ​លើកម្រាល​ព្រំ​ក្រហម​របស់​តតារាៗ ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ ក្នុង​ចំណោម​ភាព​ទាក់ទាញ​ផ្សេង​ៗ​ក្នុង​ពិធី​ប្រគល់​រង្វាន់។

Suzy
Suzy

ក្នុងនោះ តារាជាច្រើនបានបង្កើតគ្រាថ្មីដូចជារឿងព្រេងនិទាន ជាមួយនឹងអារម្មណ៍ម៉ូដថ្មីប្លែកៗរបស់ពួកគេ ប៉ុន្តែតារាមួយចំនួនបានបរាជ័យក្នុងការចាប់អារម្មណ៍ ដោយសារតែពួកគេចង់ប្រកួតប្រជែងខ្លាំងពេក យ៉ាងណា Suzy បាន​មក​ដល់​ក្នុង​ពិធី​ប្រគល់​រង្វាន់​ដោយ​ស្លៀក​រ៉ូប​សូត្រ​ពណ៌​ខ្មៅ​ ដែល​មាន​ដើមទ្រូងទុំ រ៉ូប​បិទ​ស្មា​របស់​ននាងមើលទៅ​ឆើតឆាយ និងក្លាយជា​រ៉ូប​ដ៏​ល្អ​ឥត​ខ្ចោះ។

Seohyun
Seohyun

នៅមាន Seohyun គឺដូចជាទេពអប្សរពីលើមេឃ ដោយស្លៀករ៉ូបពណ៌សជាមួយនឹងដៃអាវទន់ និងសម្ភារៈ chiffon ត្រូវបានបន្ថែមយ៉ាងសមស្របទៅ នឹងភាពរស់រវើកដូចព្រះនាងរបស់ Seohyun រួមជាមួយ Kim Tae-ri ជាមួយនឹងអាវខ្លីដែលបិទបាំងដើមទ្រូងរបស់នាង។

Kim Tae-ri
Kim Tae-ri

ទោះជាយ៉ាងណា Jung Ho-yeon បានបង្ហាញម៉ូដប្លែកៗដែលផ្គូផ្គង នឹងរ៉ូបដែលបង្ហាញអារម្មណ៍បែបបុរាណ និងស្បែកជើងកវែងពណ៌ក្រហម តែដោយសារតែរ៉ូបនេះត្រូវបានពាក់ជាមួយនឹងខោ ទើបគ្រប់គ្នានិយាយថានេះជាម៉ូតអន់ និងអាក្រក់ទៅវិញ៕

Jung Ho-yeon
Jung Ho-yeon

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...