គួរឲ្យ​សរសើរ! ម្ដាយរបស់ Seo In Guk ធ្លាប់រើសក្រដាស​ដែល​​គេ​បោះ​ចោលយកមកលក់ ​ដើម្បី​រកលុយចិញ្ចឹម​កូន - TrueID

គួរឲ្យ​សរសើរ! ម្ដាយរបស់ Seo In Guk ធ្លាប់រើសក្រដាស​ដែល​​គេ​បោះ​ចោលយកមកលក់ ​ដើម្បី​រកលុយចិញ្ចឹម​កូន

June 7, 2021

កាលពីពេលថ្មីៗនេះ លោក In Guk ដែលមានអាយុ ៣៣ឆ្នាំ ទទួលបាននូវការគាំទ្រក៏ដូចជា​មានកេរ្ដិ៍ឈ្មោះបោះ​សម្លេង​ផងដែរ។ លោកបានទទួលនូវបទសម្ភាសន៍មួយ ដែល លោក បាននិយាយរៀបរាប់អំពីជីរិតរស់នៅរបស់​ខ្លួន​កាលមិនទាន់ចូលវិស័យសិល្បៈ ហើយលោកក៏បាននិយាយទៅដល់កាលដែលលោកនៅតូច លោកពិតជាដឹងគុណ ម្ដាយ​របស់គាត់ខ្លាំងណាស់ ព្រោះអ្នកម្ដាយរបស់លោកបានខិតខំរកស៊ីចិញ្ចឹមលោក និងសូម្បីតែដើររើស​ក្រដាសដែល​គេចោល​ដើម្បីយកទៅលក់។

លោកក៏បានបញ្ជាក់ថា នៅពេលដែលស្ថានភាពគ្រួសាររបស់លោកបានស្រាកស្រាន្ដពីការលំបាកទៅ ម្ដាយរបស់​លោក​ក៏បានសម្រាកច្រើនជាងមុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ម្ដាយរបស់លោកបានប្រាប់កូនគាត់ថា គាត់មិន​អាច​នៅតែផ្ទះសម្រាករហូតនោះទេ ព្រោះគាត់មិនទម្លាប់នឹងជីវិតបែបនេះ គាត់ចូលចិត្តទៅធ្វើការឬរកស៊ី ព្រោះគាត់​​ចូលចិត្តជួបមនុស្សម្នា ចំណែកឯលោកក៏បានសម្របនិងយល់ព្រមនូវការសម្រេចចិត្តរបស់ម្ដាយលោក។ មិនតែប៉ុណ្ណោះលោកក៏បានបញ្ជាក់ថា លោក ក៏មានចរិកដូចទៅនឹងម្ដាយរបស់លោកដែរ ព្រោះថាលោកមិន​ចូលចិត្ត​នៅ​​ទំនេរអត់មានការងារអ្វីធ្វើដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីរឿងថ្មីរបស់លោកដែលត្រូវបានគេកំពុងចាក់បញ្ចាំងផងដែរនេះ មានការគាំទ្រពីសំណាក់​អ្នកទស្សនា និងថែមទាំងលោក ក៏បានទទួលនូវការសរសើរពីអ្នកគាំទ្រផងដែរ មិនតែប៉ុណ្ណោះ ហ្វេនៗរបស់លោក​ជឿជាក់​ថាលោក នឹងមានកេរ្ដិ៍កាន់តែល្បីបន្ថែមទៀត បន្ទាប់ពីការសម្ដែងរបស់លោកនៅក្នុងរឿង Doom At Your Service នេះផងដែរ​៕

Seo In Guk and Park Bo Young
Seo In Guk and Park Bo Young
Seo In Guk
Seo In Guk
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...