រាជធានីភ្នំពេញ ៖ ជឿជាក់ថា និស្សិតខ្មែរជាច្រើន ប្រាកដជា បានជ្រាបរួចមកហើយថា ការធ្វើបណ្តើរ និងរៀនបណ្តើរ តែងមានភាពនឿយហត់ខ្លាំង មិនតែប៉ុណ្ណោះ ពេលខ្លះដោយសារតែ ការងារអាចធ្វើឲ្យប៉ះពាល់ដល់ពេលវេលា នៃការរៀនសូត្រ ធ្វើឲ្យជះឥទ្ធិពលលើការសិក្សា ជាហេតុទទួលបានលទ្ធផលមិនសូវបានល្អ។
យ៉ាងណាមិញ ងាកមើលតារាខ្មែរទាំងប៉ុន្មានដួងនេះ ត្រូវបណ្តាលមហាជន ផ្ទុះការកោតសរសើរខ្លាំង ខណៈក្នុងវិថីសិល្បៈ អ្នកទាំងអស់គ្នា សុទ្ធតែជា តារាដែលកំពុងមានប្រជាប្រិយភាព មានការងារជាប់ដៃជើងបន្តកន្ទុយគ្នា ម្យ៉ាងទៀត ចំណូលបានពីការងារសិល្បៈនេះ ក៏ជឿជាក់ថា អាចផ្គត់ផ្គង់ចំណាយបានយ៉ាងស្រួល លើសពីនេះទៅទៀត ថែមទៀតអាចសន្សំ ចាយដល់អាយុច្រើនថែមទៀតផង។
ផ្ទុយទៅវិញ តារាទាំំងនេះ ឆ្លៀតបន្តការសិក្សា ស្របនឹងអាជីពជា សិល្បករ សិល្បការិនី តស៊ូរហូតទាល់តែបញ្ចប់ការសិក្សា ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់បរិញ្ញាប័ត្រ និងអនុបណ្ឌិត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាចម្រៀង រ៉េត ស៊ូហ្សាណា (បរិញ្ញាប័ត្រ នៅសកលវិទ្យា Raffles ផ្នែកBusiness)
២. តារាសម្តែងស្រី សេង រដ្ឋា(បរិញ្ញាប័ត្រ នៅវិទ្យាស្ថានវ៉ាន់ដា)
៣. តារាសម្តែង មាន សូនីតា( បិរញ្ញាប័ត្រគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា)
៤. តារាប្រុស ហៃ ប៉ោហុង (ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈអុបទិក នៅវិទ្យាស្ថាន ពហុបច្ចេកទេសកម្ពុជា)
៥. តារាប្រុស STEP (អនុបណ្ឌិត នៅសកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី)
៦. តារាស្រី Sky (បរិញ្ញាប័ត្រ នៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ផ្នែកInterior Design)
៧. តារាចម្រៀងប្រុស Key(អនុបណ្ឌិត នៅសហរដ្ឋអាមេរិក )