កូរ៉េខាត្បូង ៖ នៅថ្ងៃទី ៦ ខែសីហា កាលពីម្សិលមិញនេះ Hani សមាជិកក្រុម EXID បានធ្វើបច្ចុប្បន្នភាព ដោយការបង្ហោះរូបភាព ព្រមជាមួយនឹងសារ ទៅដល់អ្នកគាំទ្រតាមរយៈ Instagram Story បន្ទាប់ពីនាងបានជាសះស្បើយ ពីជំងឺកូវីដ១៩។
នៅក្នុងការថតរូប Selfie ដ៏ស្រស់ស្អាត និងផ្អែមល្ហែមមួយ Hani បានផ្ញើស្នាមញញឹមដ៏ធំជូនដល់អ្នកគាំទ្រ ខណៈកំពុងប្រើតម្រងកាមេរ៉ាចម្រុះពណ៌ និងនៅក្នុងរូបភាពមួយផ្សេងទៀតHani បានសរសេរសារថា ៖
គួរបញ្ជាក់ផងដែរថា Hani ពីមុនបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ នៅថ្ងៃទី ២០ ខែកក្កដា ដោយបានបញ្ឈប់សកម្មភាពទាំងអស់របស់នាងភ្លាមៗ ដើម្បីទទួលការព្យាបាលនៅមណ្ឌលថែទាំ ក្រោយមកនាងត្រូវបានប្រកាសថា ជាពីមេរោគកូវីដ១៩នៅថ្ងៃទី ៣០ ខែកក្កដា។
ទន្ទឹមនឹងនេះដែរ Hani កំពុងរៀបចំខ្លួនសម្រាប់ការវិលត្រឡប់របស់នាងផងដែរ គឺនៅក្នុង កម្មវិធី 'Idol: The Coup' របស់ទូរទស្សន៍ JTBC៕
ប្រភព : Allkpop