ចិន៖ កាលពីថ្មីៗនេះ រូបភាពជាច្រើនសន្លឹក បានចែករំលែកស៊េរីថ្មីស្រឡាង នៅលើបណ្តាញសង្គម របស់ តារាស្រីវ័យក្មេង Zhao Lusi ជាមួយស្ទាយ៍សាមញ្ញ តែនាងនៅតែមានភាពទាក់ទាញ លេចធ្លោ ជាមួយសម្រស់ធម្មជាតិនាង ដូចសព្វរាល់ដង។
ទន្ទឹមនឹងនេះដែរ យោងតាមរូបភាពទាំងនេះ តារាស្រីវ័យ ២២ឆ្នាំរូបនេះ បានថតរូបខ្លួនឯងយ៉ាងស្រស់ស្អាត ជាមួយប្លង់ជិត បានចាយរាយសម្រស់មុខទទេស្អាត បានបង្ហាញ សាច់សម៉ត់រលោងដ៏មានមន្តស្នេហ៍ គួបផ្សំទៅនឹងទឹកមុខដ៏ក្រម៉ិចក្រម៉ើច ថាអ្នកមិនលង់ស្នេហ៍នោះ។
អ្វីដែលចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀត ការលេងស្ទីលម៉ូដសក់លើកនេះ Zhao Lusi បានមកជាមួយសក់រញ៉េរញ៉ៃ សំពោងធំតែម្តង បើទោះបីជាស្ទាយ៍នៃការបង្ហាញខ្លួននេះហាក់មិនសូវធ្វើខ្លួនបន្តិចក៏ដោយ នាងនៅតែ បង្ហាញសម្រស់ដ៏ស្រស់ស្អាតដដែល គ្មានទាស់ត្រង់ណាឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖