ថៃ៖ ប្រិយមិត្តប្រហែលជាបានស្គាល់និងដឹងរួចមកហើយថា គូស្នេហ៍តារាប្រុសស្រី Mik Thongraya និង BowMaylada មានទំនាក់ទំនងទាក់ទងស្នេហាគ្នាបានប្រមាណជាង ១ ឆ្នាំមកហើយ ក៏ប៉ុន្តែទំហំក្តីស្រលាញ់ចំពោះគ្នាពិតជាផ្អែមល្ហែមមិនចាញ់គូស្នេហ៍តារាៗផ្សេងៗប៉ុន្មានឡើយ។
ជាក់ស្តែងកាលពី ខែកក្កដា ឆ្នាំ២០២០៖ Mik និង Bow បានប្រកាសបើកចំហរជាសាធារណៈពីទំនាក់ទំនងស្នេហាឲ្យមហាជនបានដឹងឮ។ លើសពីនេះទៀត អំឡុងពេលនោះMik ក៏បានទិញគ្រឿងអលង្ការជូនដល់ Bow ថែមទៀតផង។
រហូតមកដល់ខែមករា ឆ្នាំ២០២១៖ Bow ក៏បានសារភាព និងប្រាប់ពីទំនាក់ទំនងដើមទងដែលបណ្តាលឲ្យនាងបានស្គាល់និងចាប់ផ្តើមនិយាយជាមួយ Mik គឺនៅក្នុងអំឡុងពេលកំពុងថតរឿង «Mon Garn Bandan Ruk»។ បន្ទាប់ពីថតរឿងនោះចប់ភ្លាមអ្នកទាំងពីរក៏ចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាតែម្តងទៅ។
ស្រាប់តែដើមខែមិថុនា ឆ្នាំ២០២១៖ ថ្មីៗនេះMik បានបង្ហោះរូបជាមួយ Bowព្រមទាំងសរសេរពាក្យជូនពរនៅក្នុងថ្ងៃកំណើតនាងយ៉ាងផ្អែមល្ហែមធ្វើឲ្យមហាជននិងអ្នកគាំទ្រនាំគ្នាច្រណែនសឹងតែគ្រប់ៗគ្នា៕
ប្រភព៖ thaiupdate