ព្រឺ.ស.ម្បុ.រ! គ្រាន់តែរំឭករឿង Tangmo សោះ Sam បែរជាជួបរឿងនឹកស្មានមិនដល់ ខណៈជិះទូកលើទន្លេ - TrueID

ព្រឺ.ស.ម្បុ.រ! គ្រាន់តែរំឭករឿង Tangmo សោះ Sam បែរជាជួបរឿងនឹកស្មានមិនដល់ ខណៈជិះទូកលើទន្លេ

February 10, 2023

ថៃ៖ ទោះបីជា បានឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់ ប្រមាណជិតមួយឆ្នាំទៅហើយ ប៉ុន្តែ​តារា​សម្ដែង​ស្រី Tangmo ក៏នៅ​តែ​ស្ថិត ​ក្នុង​ការ​ចងចាំ​របស់​មនុស្ស​ជា​ច្រើន​ និងតែងតែត្រូវបានគេរំឮកពីថ្ងៃ ដែលនាងបានទទួលម.រ.ណភាព ព្រមទាំងហេតុការណ៍នៅក្នុងយប់នោះ រហូតមកដល់សព្វថ្ងៃនេះ។

ដោយឡែក សម្រាប់រឿងថ្មីបច្ចុប្បន្ននេះវិញ តារាសម្ដែងជើងចាស់ លោក Sam Yuranant ស្រាប់តែបានបង្ហោះឃ្លីបវីដេអូមួយ តាមរយៈបណ្ដាញសង្គម TikTok បើកបង្ហាញពីរឿងដ៏មិនគួរឱ្យជឿ បន្ទាប់ពី បានជិះទូកល្បឿនលឿន នៅទន្លេចៅប្រាយ៉ា ខណៈនៅ​ថ្ងៃ​នោះ ពេលកំពុងតែជិះកម្សាន្ត ជាមួយនឹង​មិត្តភ័ក្តិ​ ព្រមទាំងបានជិះ​ទូក​កាត់​ភោជនីយដ្ឋាន​មួយ​ដែល Tangmo បានចូល​ មុនពេល​នាងស្លា.ប់។

នៅពេលនោះដែរ លោក Sam ក៏បាននិយាយរំឮកដល់តារាស្រី Tangmo​ ថា​តើ​គ្រោះ​ថ្នាក់​នេះ អាច​កើត​ឡើង​បានយ៉ាងដូច្នេះ​មែន​ទេ។ ជាពិសេស មិនទាន់បាននិយាយចប់ស្រួលបួលផង ពេលនោះ ទូកក៏បានរលត់ដោយគ្មានបញ្ហាអ្វីឡើយ។ យ៉ាងណាមិញ ក្រោយពីនោះ លោក Sam ក៏បានលើក​ដៃ​បន់ស្រន់ចំពោះ Tangmo សុំត្រឹមថាជាការនឹករឮកដល់នាង ហើយបន្ទាប់ពី និយាយចប់ ទូរស័ព្ទក៏អាចតេទាក់ទងបាន និងអាចទាក់ទងរកមនុស្សមកជួយបាន និងជួយ​នាំ​អ្នក​ទាំង​អស់​គ្នា​ ឡើង​គោក​ដោយ​សុវត្ថិភាព ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Sam Yuranant
Sam Yuranant
Sam Yuranant
Sam Yuranant
Sam Yuranant
Sam Yuranant
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Sam Yuranant
Sam Yuranant
Sam Yuranant
Sam Yuranant
Sam Yuranant
Sam Yuranant
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...