កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៦ ខែកក្កដា ផលិតកម្ម YG Entertainment បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយថា សមាជិកក្រុម BLACKPINK កំពុងស្ថិតនៅក្នុងការរៀបចំ នៃការថតបទចម្រៀងវីដូ សម្រាប់ការ ត្រឡប់មកវិញរបស់ពួកគេ។
ក្នុងនោះផងដែរ ម្ចាស់ទ្រនំ BLACKPINK បានបន្ថែមថា ការចំណាយក្នុងការផលិត វាជាការចាយថវិកាដ៏ធំបំផុតសម្រាប់ផលិកម្ម YG ជាមួយនឹងការរៀបចំផែនការយ៉ាងម៉ត់ចត់ ដើម្បីដល់ចំណុចដោយល្អឥតខ្ចោះ ទៅនឹងដំណើរការថតកំពុងដំណើរការយ៉ាងរលូន។
ទន្ទឹមនឹងនេះ BLACKPINK គ្រោងនឹងធ្វើការត្រលប់មកវិញ នៅក្នុងខែសីហាឆ្នាំនេះ ជាមួយនឹងការរង់ចាំជាយូរមកហើយ ដោយចាប់ផ្តើមគម្រោងចេញបទចម្រៀងជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំ ២០២២ ដោយក្រុមនេះក៏ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរ ការប្រគុំតន្រ្តីទេសចរណ៍ពិភពលោកនៅពាក់កណ្តាលចុងឆ្នាំដូចគ្នាផងដែរ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖