រាជធានីភ្នំពេញ ៖ បើទោះបីមានស្វាមីជាលំដាប់សេដ្ឋី លុយវាល់លាន តែពិធីការិនី ខៀវ សានសាណា នៅតែបន្តអាជីពជាពិធីការិនីរបស់ខ្លួនដូចពេលមុនៗ អាយុក៏ច្រើន កូនក៏ធំ តែចំណងស្នេហារបស់ តារាស្រីរូបនេះនិងស្វាមី នៅតែផ្អែមល្អែម។
ជាក់ស្តែងថ្មីៗនេះ អ្នកនាង សានសាណា បានរៀបចំSurprise ថ្ងៃកំណើតឲ្យស្វាមីដល់កន្លែងធ្វើការ ជាមួយនឹងកូនចៅ ជះចំហាយកក់ក្តៅពេញទី។
យ៉ាងណាមិញ ក្នុងវីដេអូនោះ មហាជនសរសើរថា ស្វាមីពិធីការិនីរូបនេះជាជនបរទេសមែន តែស្រឡាញ់ភរិយាខ្លាំង ឃើញកូនចៅទៅSurpriseថ្ងៃកំណើត មើលទៅរំភើបមធ្យមទេ ងំគ្រាន់តែឃើញមុខភរិយាកាន់នំភ្លាម រំលីងរលោងទឹកភ្នែក មើលទៅភ្ញាក់ផ្អើលខ្លាំងតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖